បណ្តាញសង្គម

De Bruyne​ ផ្ដាំ​ទៅ​វីរបុរស​ Arsenal ថា​ខ្លួន​ជិត​បំបែក​កំណត់ត្រា​បាន​ហើយ

Kevin De Bruyne ផ្ដាំទៅរៀមច្បង Thierry Henry ថារូបគេជិតបំបែកកំណត់ត្រាបញ្ជូនបាល់ (Assist) នៅ Premier League របស់វីរបុរស Arsenal រូបនេះបានហើយ។

ខ្សែបម្រើឆ្នើមមកពីក្លឹប Manchester City បច្ចុប្បន្នមានចំនួនបញ្ជូនបាល់ (Assist) ឲ្យមិត្តរួមក្រុមស៊ុត១៦ខណៈ Premier League នៅសល់៩សប្ដាហ៍ទៀតទើបបញ្ចប់។

ចំនួននេះគេតិចជាង Henryតែ៤ប៉ុណ្ណោះ ដោយកីឡាករសញ្ជាតិបារាំងកាន់កំណត់ត្រា Top Assist ក្នុងប្រវត្តិសាស្ត្រលីគអង់គ្លេសតាំងពីឆ្នាំ២០០២មក។ De Bruyne ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Henry ដែលជាជំនួយការគ្រូបង្វឹកនៅបែលហ្សិកបានលេងសើចជាមួយគ្នាថា មិនយូរមិនឆាប់កំណត់ត្រា Top Assist នឹងធ្លាក់លើរូបគេ។

ខ្ញុំបានប្រាប់ Henry ពេលហាត់នៅជម្រើសជាតិថា ឆ្នាំនេះខ្ញុំនឹងតាមកំណត់ត្រាគាត់ឲ្យទាន់ វាគឺជារឿងល្អដែលអ្នកអាចបំបែកកំណត់ត្រាអ្វីមួយក្នុងអាជីពបាល់ទាត់។

កំណត់ត្រាបញ្ជូនបាល់ច្រើនបំផុត (Top Assist) ក្នុងមួយរដូវកាលនៅ Premier League៖

២០ – Thierry Henry (០២-០៤)

១៩ – Mesut Özil (១៥-១៦)

១៨ – Cesc Fàbregas (១៤-១៥)

១៨ – Frank Lampard (០៤-០៥)

១៨ – Kevin De Bruyne (១៦-១៧)

១៦ – Kevin De Bruyne (រដូវកាលនេះ)៕