Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs ត្រៀម​ប្រើ​​កីឡដ្ឋាន​​ហ្វឹក​ហាត់​ពេល​ផែន​ការ​បើក​ Premier League ជិត​មក​ដល់​

  • បោះពុម្ព

ក្រុមជម្រើសដំបូងរបស់ Tottenham នឹងត្រឡប់ទៅហ្វឹកហាត់វិញនៅសប្ដាហ៍នេះក្រោយ Premier League រៀបផែនការចាប់ផ្ដើមប្រកួតឡើងវិញ។

Arsenal គឺជាក្រុមដំបូងគេដែលប្រើទីលាន London Colney ឲ្យកីឡាករហ្វឹកហាត់កាលពីថ្ងៃច័ន្ទ ម្សិលមិញ ហើយក្លឹបផ្សេងទៀតចាប់ផ្ដើមកំណត់ថ្ងៃហ្វឹកហាត់ជាបន្តបន្ទាប់ បើទោះជាស្ថានការណ៍រីករាលដាលមេរោគកូរ៉ូណា មិនទាន់បានធូរស្រាលក៏ដោយ។

ក្របខ័ណ្ឌកំពូលបារាំងទើបតែប្រកាសលុបចោលជាផ្លូវការកាលពីយប់មិញ។ Premier League ដែលផ្អាកតាំងពីថ្ងៃទី១៣ ខែមិនា នោះគ្មានផែនការរំសាយលីគដូចក្របខ័ណ្ឌមួយចំនួននៅអឺរ៉ុបទេដោយសារពួកគេជាប់កុងត្រារាប់ពានលានដុល្លារជាមួយម្ចាស់ឧបត្ថម្ភ ហើយក្លឹបមួយចំនួនអាចនឹងសងកុងត្រាដែលជំពាក់ជំពិនគ្នាជាមួយ Sponsor នៅជុំវិញពិភពលោក។

កិច្ចប្រជុំពិសេសមួយនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃសុក្រដើម្បីស្វែងរកដំណោះស្រាយ ប្រកួតលីគឲ្យចប់ចុង ចប់ដើម ខណៈផែនការប្រកួតបិទទ្វារគ្មានអ្នកគាំទ្រគឺជាជម្រើសដ៏ល្អបំផុតមួយ៕