Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Owen ​៖ ​Sancho ​អាច​ឈ្នះ Ballon d'Or ​បើ​ទៅ​លេង​នៅ Man Utd ​

  • បោះពុម្ព

Owen Hargreaves អតីតកីឡាករ Manchester United មើលឃើញថាប្រសិនបើ Sancho មកលេងជាមួយក្រុមបិសាចក្រហម នោះឱកាសឈ្នះពានរង្វាន់ Ballon d'Or ប្រាកដជាមានមិនខាន។

Sancho មានទំនាក់ទំនងផ្លាស់មកលេងនៅ Man Utd ខ្លាំងមែនទែនមួយរយៈចុងក្រោយនេះ បន្ទាប់ពីក្រុមរបស់លោក Ole ព្យាយាមទាក់ទងទិញឱ្យបានរដូវកាលថ្មីខាងមុខនេះ។ យ៉ាងណាមិញ តម្លៃខ្លួន១០០លានផោនគឺជាឧបសគ្គធំសម្រាប់ការផ្ទេរចេញពីក្រុម Dortmund ។

ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ រកបាន៣១គ្រាប់ឱ្យ Dortmund ក្នុងការលេង៩១ប្រកួតតាំងពីឆ្នាំ២០១៧មក។ ឃើញមានដំណឹងច្រើនបែបនេះហើយ ទើបបានជា Owen ដែលធ្លាប់លេងឱ្យ Man Utd និង Bayern Munich បាននិយាយថា៖ “Sancho នឹងបានស្គាល់ហ្គេមរបស់គាត់ច្បាស់ និងអ្វីដែលត្រូវអភិវឌ្ឍបន្ថែមទៀតលើសមត្ថភាពរបស់គាត់។

បើគាត់មកលេងនៅ Man Utd គាត់នឹងពង្រឹងសមត្ថភាពបានកាន់តែច្រើន។ ឱកាសសម្រាប់ឈ្នះ Ballon d'Or សម្រាប់គាត់ពិតជាមានច្រើន បើលេងជាមួយក្រុមដូចជា Man Utd នេះ។ គាត់ជាកីឡាករមានសមត្ថភាពម្នាក់នាពេលបច្ចុប្បន្ននេះ មិនចាញ់ Rooney Mbappe ឬ Neymar ឡើយ”៕

ដកស្រង់ពី៖ Sabay