បណ្តាញសង្គម

Klopp ថា​បិទ​លីគ​ឈប់​លេង​អត់​ឲ្យ​ពាន​ទៅ Liverpool ដូច​អយុត្តិធម៌​ពេក

អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp បាននិយាយថា វាពិតជាអយុត្តិធម៌ក្នុងការបដិសេធមិនឲ្យពាន Premier League ទៅក្រុមរបស់លោក ប្រសិនបើការប្រកួតដែលនៅសល់ត្រូវរំសាយ។

ហង្សក្រហមដាច់២៥ពិន្ទុលើក្រុមលេខពីរ Manchester City និងខិតជិតសម្រេចបំណងលើកពានលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។ វិបត្តិ Covid-19 បានរាំងស្ទះធ្វើឲ្យផ្អាកការប្រកួតតាំងពីខែមីនា។ យ៉ាងណាមានមតិមួយចំនួនចង់ឲ្យលីគរំសាយដោយមិនប្រកាសជើងឯក។

កាលពីថ្ងៃច័ន្ទកន្លងទៅក្រុមទាំង២០នៅ Premier League បានយល់ព្រមឈានជើងចូលហ្វឹកហាត់ក្នុងជំរំរបស់ពួកគេ ដោយសង្ឃឹមថាអាចលេងបានវិញនៅថ្ងៃទី ១២ ខែ មិថុនាទោះបីមិនទាន់មានការធានាវានឹងមានសុវត្ថិភាពសម្រាប់ហ្គេមទៅពេលខាងមុខក៏ដោយ។