បណ្តាញសង្គម

Messi, Cristiano, Neymar មិន​អាច​ប្រៀប​​ជាមួយ Ronaldo បាន​ទេ

Roberto Carlos បានលើកឡើងក្នុងកិច្ចសម្ភាសន៍របស់គេហទំព័រ Goal ថា Messi, Cristiano Ronaldo និង Neymar មិនអាចប្រៀបជាមួយ Ronaldo Luís Nazário de Lima ប្រេស៊ីលបានឡើយ គឺមានតែអតីតមិត្តរួមក្រុមរបស់គេម្នាក់នេះគត់ ល្អបំផុតលើពិភពលោក។

លេងឱ្យ Barcelona រវាងឆ្នាំ១៩៩៦-១៩៩៧ Ronaldo បានញាំញីដោយរបួសជង្គង់ បន្តឈឺអស់រយៈពេល៥ឆ្នាំ និងបានជាសះស្បើយទាំងស្រុង អំឡុងជួយប្រេស៊ីលលើកពាន World Cup ឆ្នាំ២០០២ ក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយក៏ជាព្រឹត្តិការណ៍មួយ ជួយគេឱ្យបានទៅលេងនៅ Real Madrid ប្រជុំដោយតារាបាល់ទាត់ល្បីៗលើពិភពលោក (The Galacticos) ដូចជា Roberto Carlos, David Beckham និង Zidane ជាដើម។ អតីតខ្សែការពារប្រេស៊ីលវ័យ៤៧ឆ្នាំ Carlos បាននិយាយថា ៖" Ronaldo លេចធ្លោក្នុងការហ្វឹកហាត់។ គាត់ល្អបំផុត។

គ្មាន Ronaldo ណាទៀតទេ។ ខ្ញុំគិតថាជាន់របស់យើង ពិបាកក្នុងការរកគ្រាប់បាល់...ប៉ុន្តែ Ronaldo អាចធ្វើអ្វីៗបានទាំងអស់"។ គួរបញ្ជាក់ថា Roberto Carlos លេងឱ្យ Real Madrid រវាងឆ្នាំ១៩៩៦-២០០៧។ អំឡុងពេលនោះ គែរកបាន ៤៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧០ប្រកួត ខណៈ Ronaldo លេងឱ្យក្រុមអធិរាជស្ដេចសនៅឆ្នាំ ២០០២ដល់ ២០០៧ បង្ហាញខ្លួនបាន ១២៧ រកបាន ៨៣គ្រាប់៕