បណ្តាញសង្គម

Varane ដេញ​ថ្លៃ​លក់​អាវ​ រៃ​លុយ​បាន​ជាង​៤​ម៉ឺន​អឺរ៉ូ​ឲ្យ​មន្ទីរពេទ្យ​​

Raphael Varane បានធ្វើរឿងគួរឲ្យគោរពមួយដោយបានដាក់អាវរបស់ខ្លួនដេញថ្លៃដើម្បីរៃលុយជួយដល់មន្ទីរពេទ្យនៅទីក្រុង Lens ប្រទេសបារាំង ជាទីដែលគេហ្វឹកហាត់បាល់តាំងពីកុមារភាព។

ការដាក់ដេញថ្លៃអាវរបស់ខ្សែការពារក្លឹប Real Madrid រូបនេះប្រមូលបានប្រាក់សរុប ៤៣៥០អឺរ៉ូឲ្យទៅមន្ទីរពេទ្យដើម្បីផ្គត់ផ្គង់បន្ថែមការចំណាយផ្សេងៗលើអ្នកជម្ងឺ។ Varane គឺជាកីឡាករឆ្នើម និងទទួលការគោរពខ្លាំងបំផុតមួយពីជនជាតិបារាំងក្រោយរូបគេរួមចំណែកជួយក្រុមមាន់គកឈ្នះ World Cup ២០១៨។

កីឡាករវ័យ២៧ឆ្នាំគឺជាជនជាតិបារាំងតែ២នាក់គត់ ជាមួយមិត្តរួមជាតិ Karim Benzema ដែលធ្លាប់ឈ្នះ Champions League ៤ដងក្នុងអាជីពជាមួយ Real Madrid។ យ៉ាងណា Benzema គ្មានសំណាងឈ្នះ World Cup ដោយសារប្រព្រឹត្តិខុសវិន័យជាកីឡាករអាជីព៕