បណ្តាញសង្គម

ក្រសួង​អប់រំ ​បញ្ជាក់​មិន​ទាន់​ឱ្យ​ប្រមូល​ផ្ដុំ​កីឡាករ​ទេ ​លីគ​ក៏​មិន​ទាន់​អាច​បើក​ដែរ​

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាការប្រមូលផ្ដុំកីឡាករ ហ្វឹកហាត់ និងការប្រកួតលីគ នៅមិនទាន់អាចបើកបានទេនៅពេលនេះ។

ក្រសួង បានចេញលិខិតបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពការពារការឆ្លងមេរោគ Covid-19 ដដែល ដូច្នេះត្រូវរក្សាគម្លាតសង្គម និងបន្ដពង្រឹងវិធានការទប់ស្កាត់ដដែល។

ដូច្នេះការប្រមូលផ្ដុំកីឡាករ កីឡាការិនីដើម្បីហ្វឹកហាត់ គឺមិនទាន់អាចធ្វើទៅបាននោះទេ។ ការប្រកួតលីគវិញ ក៏មិនអាចបើកបានដូចគ្នា។ ដោយឡែកក្លឹបហាត់ប្រាណវិញ ក៏មិនទាន់អាចបើកបានដែរ។