បណ្តាញសង្គម

លីគ​កំពូល​ថៃ ​ដាក់​ថ្ងៃ​១២​ខែ​កញ្ញា ​ដើម្បី​បើក​ការ​ប្រកួត​វិញ​

លីគកំពូលថៃ បានកំណត់យកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ដើម្បីបើកដំណើរការប្រកួតវិញ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១។

លោក Somyot Poompunmuang ប្រធានបាល់ទាត់ថៃ បានប្រជុំសម្រេចយកកាលវិភាគខាងលើកាលពីម្សិលមិញនេះ។ ដោយលីគថៃនេះ បានផ្អាកតាំងពីខែមីនាដើមឆ្នាំនេះមក ដោយសារមេរោគ Covid-19 ហក់ចូលប្រទេសថៃច្រើនគួរសមដែរ។

បច្ចុប្បន្ននេះក្រុម Bangkok United និង Ratchaburi កំពុងឈរនៅកំពូលតារាងដោយមាន១២ពិន្ទុដូចគ្នា។ ដោយឡែកសម្រាប់លីគលំដាប់ទី២វិញ នឹងចាប់ផ្ដើមថ្ងៃទី១២ខែកញ្ញា ហើយបញ្ចប់វិញនៅ២៥ខែមេសាឆ្នាំ២០២១។

ការប្រកួត FA Cup ចាប់ផ្ដើមថ្ងៃទី៣០ខែកញ្ញានិងបញ្ចប់វិញនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។ សម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយសារតែ Covid-19 អាជ្ញាធរកីឡាថៃ នឹងផ្ដល់៥សែនបាត៕