បណ្តាញសង្គម

ចូល​ហ្វឹកហាត់​ភ្លាម​ Klopp និយាយ​ថា​សុវត្ថិភាព​កីឡាករ​ Liverpool សំខាន់​ជាង​ពាន​

Liverpool បានប្រមូលផ្ដុំហ្វឹកហាត់វិញកាលពីថ្ងៃម្សិលមិញខណៈមានការកម្រិតវិន័យយ៉ាងតឹងរ៉ឹងទាំងការវាស់កម្ដៅ, បាញ់អាល់កុល និងបំបែកការហាត់ជាក្រុមតូចៗជាច្រើន។

Jurgen Klopp ដែលបង្ហាញខ្លួននៅថ្ងៃតែមួយជាមួយកីឡាករដទៃទៀតបានឲ្យដឹងថា បញ្ហាសុវត្ថិភាពកីឡាករគឺសំខាន់ជាង៣ពិន្ទុ និងការឈ្នះពាន ដូច្នេះគ្មានកីឡាករណាម្នាក់ត្រូវបង្ខំឲ្យមកហាត់នោះទេ គឺមកតែអ្នកស្ម័គ្រចិត្ត និងគិតថាខ្លួនមានសុខភាពល្អប៉ុណ្ណោះ។

"កីឡាករទាំងអស់សុទ្ធតែមានសុវត្ថិភាព គ្មានការរឹតបន្តឹង បង្ខំ ឬដាក់ពិន័យសម្រាប់អ្នកអវត្តមានការហ្វឹកហាត់នោះទេ។ ជាការពិតពួកយើងស្រឡាញ់បាល់ទាត់ ហើយវាជាការងាររបស់យើងប៉ុន្តែជីវិតមនុស្សសំខាន់ជាងអ្វីទាំងអស់"។ Klopp និយាយដូច្នេះ៕