Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះ​ឡាន Mini Cooper ៥​ឆ្នាំ​ ទីបំផុត Kante សម្រេច​ដូរ​យក Mercedes ម្ដង

  • បោះពុម្ព

ខ្សែបម្រើកំពូលស្លូត N'Golo Kante ទីបំផុតចេះហ៊ឺហានឹងគេ ដោយបានប្ដូររថយន្តចាស់ Mini Cooper មកជិះ Mercedes វិញម្ដង។

កីឡាកររបស់ Chelsea រូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកជាកីឡាកររីករាយនិងដាក់ខ្លួនបំផុតក្នុងពិភពលោក។ ត្បិតតែរកចំណូលបានរាប់ម៉ឺនផោនក្នុងមួយសប្ដាហ៍ ប៉ុន្តែ Kante មិនមែនជាកីឡាករសម្ភារៈនិយមនោះទេ។

ជាការពិតកីឡាករសញ្ជាតិបារាំងប្រើប្រាស់រថយន្ត Mini Cooper តាំងពីឆ្នាំ២០១៥ទិញក្នុងតម្លៃ២ម៉ឺនផោន ពេលដែលមកដល់ក្លឹប Leicester City។ ដំបូងឡើយ Kante ត្រូវបានគេដឹងថាបានរត់ទៅហ្វឹកហាត់ក្នុងជំរំរបស់ Leicester មុនពេលទិញរថយន្តខាងដើម្បីជំនួយដល់ភាពងាយស្រួល។

ក្នុងឆ្នាំ២០១៦ គ្រាដែលផ្លាស់មកកាន់ Chelsea កីឡាករវ័យ២៩ឆ្នាំបានបញ្ជូនរថយន្តរបស់ខ្លួនទៅប្រទេសបារាំង ដើម្បីទុកប្រើពេលដែលគេទៅលេងស្រុក។ ហើយគេបានទិញ រថយន្ត Mini Cooper មួយគ្រឿងទៀតដែលជាម៉ូដែលដូចគ្នាទៅនឹងរថយន្តដំបូង។

យ៉ាងណាអំឡុងពេលរក្សាខ្លួននៅផ្ទះពីវីរុសកូរ៉ូណា Kante បានសម្រេចចិត្តប្ដូររថយន្តមកជិះ Mercedes វិញ។ គេត្រូវបានថតបើករថយន្តទំនើបរបស់ខ្លួន ពេលដែលជិះមកហ្វឹកហាត់ជាមួយ Chelsea។ នៅក្នុងក្លឹបតោខៀវ Kante ទទួលបានថ្លៃនឿយហត់១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។

សមិទ្ធផលក្នុងបាល់ទាត់ដែលគេធ្លាប់ធ្វើបានឈ្នះពាន World Cup ម្ដង Premier League ២ដង FA Cup និង Europa League។ ក្នុងឆ្នាំ២០១៧ គេត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League៕