បណ្តាញសង្គម

ដំណឹង​ល្អ ​La Liga ​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ហើយ​

 

ក្របខណ្ឌ La Liga នឹងបើកការប្រកួតរបស់ខ្លួនវិញនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ខាងមុខនេះហើយ ដោយគូដំបូងគេគឺ Sevilla ប៉ះជាមួយក្រុម Real Betis។

បច្ចុប្បន្ននេះក្លឹបទាំងអស់នៅ La Liga បានប្រមូលផ្ដុំហ្វឹកហាត់ពេញលេញហើយ ដើម្បីត្រៀមលេងប្រកួតឡើងវិញ។ ដោយឡែកម្សិលមិញវិទ្យមួយនៅអេស្ប៉ាញ បានប្រកាសថាលីគកំពូលនឹងបើកការប្រកួតវិញជាផ្លូវការតែម្ដងនៅថ្ងៃទី១២ខែក្រោយនេះ ដោយគូរដំបូងគេនោះគឺ Sevilla ប៉ះ Real Betis ។

សម្រាប់កាលវិភាគពេញតែម្ដង នឹងប្រកាសនៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ខាងមុខ។ បើទោះបើករដូវកាលវិញមែន ប៉ុន្តែ La Liga នឹងលេងមិនខុសពី Bundesliga របស់អាល្លឺម៉ង់នោះទេ ពោលគឺត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនា កីឡាករត្រូវរក្សាគម្លាតពីគ្នាអំឡុងពេលអង្គុយកៅអីបម្រុង និងពេលរកគ្រាប់បាល់បានក៏មិនឱ្យកីឡាករអបអរ ឱបគ្នាផងដែរ៕