Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​តស៊ូ​រយៈពេល​ ៧ឆ្នាំ​ រិន​ សារ័ត្ន​ ស្គាល់​ហើយ​ការ​ឈ្នះ​ពាន​លេខ១​

  • បោះពុម្ព

អ្នកលេងគុនខ្មែរ រិន សារ័ត្ន ថាក្រោយពីចំណាយពេលអស់៧ឆ្នាំជាមួយកីឡាប្រដល់ ឥលូវនេះការខំប្រឹងរបស់ខ្លួនបានសម្រេចហើយ ដោយអាចឈ្នះក្លាយជាម្ចាស់ពានរង្វាន់លេខ១ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនឯសង្វៀន TV5។

សារ័ត្ន បានឲ្យដឹងថា គិតមកដល់ពេលនេះរូបគេចូលប្រឡូកក្នុងវិស័យប្រដាល់រយៈពេលប្រហែល៧ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានឈ្នះពាន ឬខ្សែក្រវាត់អ្វីនោះទេពោលបានត្រឹមលេខ២ ដល់ទៅ២ដងពីមុនមក។

កីឡាករមកពីខេត្តព្រៃវែងខាងលើនេះបន្តប្រាប់ទៀតថា ឥលូវនេះខ្លួនបានសម្រេចក្ដីបំណងដែលចង់បានពានរង្វាន់លេខ១ នេះហើយ។ ការខំប្រឹងព្យាយាមកន្លងមកបានសម្រេចហើយ មិនធ្វើឲ្យគ្រូ និងក្រុមគ្រួសាររបស់ខ្លួនអស់សង្ឃឹមឡើយ។

រំលឹកដែរថា កីឡាករ រិន សារ័ត្ន ឈ្នះ សោម វិឆ័យ ដោយពិន្ទុកាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ក្លាយជាម្ចាស់ពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម។ រិន សារ័ត្ន លេខ១ បានប្រាក់ ៤០០០ដុល្លារ សោម វិឆ័យ លេខ២ បានប្រាក់ ២០០០ដុល្លារ ពុយ វណ្ណៈ លេខ៣ បានប្រាក់ ៧៥០ដុល្លារ និង វ៉ែន ហុងជីវ៉ុង លេខ៤ បាន ៥០០ដុល្លារ៕