Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំ ​បើក​ភ្លើង​ឱ្យ​លីគ​និង​កីឡា​គ្រប់​ប្រភេទ ​លេង​វិញ​បាន តែ​ត្រូវ...

  • បោះពុម្ព

ក្រសួងអប់រំ យុវជន និងកីឡា បានបើកភ្លើងខៀវឱ្យគ្រប់ក្លឹបកីឡាទាំងអស់ ប្រមូលផ្ដុំហ្វឹកហាត់ និងបើកការប្រកួតឡើងវិញបានហើយ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ជាច្រើន។

លក្ខខណ្ឌទាំងអស់នោះ រួមមានកន្លែងត្រូវស្អាតជានិច្ច និងមានអនាម័យជាប្រចាំ។ កីឡាករ ទាំងអស់ រួមទាំងមន្ត្រីផងដែរ ត្រូវពិនិត្យសុខភាពឱ្យបានត្រឹមត្រូវជាប្រចាំ។ ការប្រកួតលីគបាល់ទាត់វិញ ត្រូវលេងដោយបិទទ្វា មិនមានអ្នកគាំទ្រចូលទស្សនានោះទេ។

ការប្រកួតម្ដងៗ មិនត្រូវឱ្យមានមនុស្សលើសពី១០០នាក់ឡើយ។ ពេលរកគ្រាប់បាល់បាន មិនត្រូវអបអរដោយឱបគ្នានោះទេ ហើយក៏មិនត្រូវចាប់ដៃគ្នាដែរ។ ប្រសិនបើការដំណើរការប្រកួតមិនត្រឹមត្រូវទេ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕