បណ្តាញសង្គម

ឭ​ថា Real Madrid ចង់​យក​កីឡាករ​៤​នាក់​ក្នុង​នោះ​មាន James ដែរ ប្ដូរ​យក Pogba ម្នាក់

Real Madrid ត្រូវបានរាយការណ៍ថាបានដាក់សំណើកីឡាករ៤រូបក្នុងនោះមាន James Rodriguez និង Martin Odegaard ដែរនោះទៅកាន់ Manchester United ដើម្បីប្ដូរយក Paul Pogba។

អ្នកចាត់ការរបស់ Madrid លោក Zinedine Zidane មានការកោតសរសើរលើ Pogba ជាយូរមកហើយ។ កីឡាករសញ្ជាតិបារាំងខកខានលេងជាច្រើនប្រកួតនៅរដូវកាលនេះដោយសារតែរបួសកជើង។

យ៉ាងណាក្ដី Madrid នៅតែមានចំណាប់អារម្មណ៍ចង់បាន Pogba ដោយប្រើវិធីប្ដូរកីឡាករគ្នាក្នុងនោះមាន Lucas Vazquez, Brahim Diaz,James Rodriguez និង Martin Odegaard ដាក់ជាសំណើប្ដូរយកកីឡាករវ័យ២៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ The Sun។

ខាង United ធ្លាប់និយាយថា កីឡាកររបស់ពួកគេមិនមែនសម្រាប់លក់ទេ។ លោក Ole Gunnar Solskjaer គ្រោងឲ្យ Pogba បន្តលេងជម្រើសដំបូងដដែលពេលដែលរដូវកាលចាប់ផ្ដើមវិញ។ ក្នុងនោះលោកក៏ចង់ឲ្យសមាជិកឈ្នះពាន World Cup រូបនេះចាប់ដៃគ្នាលេងតំបន់កណ្ដាលជាមួយកីឡាករចំណូលថ្មី Bruno Fernandes៕