បណ្តាញសង្គម

ផល​ សោភ័ណ្ឌ​ ប្រឹង​ហាត់​ខ្លាំង​ត្រៀម​ទប់ទល់​ជា​មួយ​ មឿន​ សុខហ៊ុច​

ជើងខ្លាំងប្រចាំក្លឹបតាឡីដំរីមានរិទ្ធ ផល សោភ័ណ្ឌ ប្រឹងហ្វឹកហាត់ខ្លាំងត្រៀមទប់ទល់ជាមួយកីឡាករ មឿន សុខហ៊ុច ដើម្បីដណ្ដើមប្រាក់លាននៅសង្វៀន CNC។

ផល សោភ័ណ្ឌ ជាកីឡាករមួយរូបដែលតឹងតែងក្នុងការហ្វឹកហាត់ និងតែងតែត្រៀមខ្លួនបានល្អរាល់មុនការប្រកួតជានិច្ច។ មិនថាការប្រកួតមិត្តភាពជាមួយបរទេស ឬកីឡាករខ្មែរគ្នាឯងនោះទេ ជើងខ្លាំងរូបនេះតែចំណាយពេលហ្វឹកហាត់ ប្រឹងប្រែងជានិច្ច។

ជើងខ្លាំងមកពីខណ្ឌដង្កោខាងលើនេះធ្លាប់ប្រាប់ដែរថា បើមិនបានហ្វឹកហាត់គ្រប់គ្រាន់ទេគឺមិនទទួលការប្រកួតឡើយ មួយវិញទៀតក៏មិនចង់បានលុយរហូតឡើងប្រកួតរាល់សប្ដាហ៍ជាប់គ្នាដែរ ព្រោះបើធ្វើបែបនេះរាងកាយនិងយ៉ាប់ហើយ។

ឥលូវនេះងាកមកមើលវីដេអូដែលបានបង្ហោះពីការហាត់ពោះរបស់ ផល សោភ័ណ្ឌ ទាំងអស់គ្នា។ រំលឹកដែរថា ផល សោភ័ណ្ឌ នឹងត្រូវប្រកួតដណ្ដើមប្រាក់លានជាមួយ មឿន សុខហ៊ុច នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ២០២០ នៅសង្វៀន CNC៕