Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Arteta គ្រោងយក Coutinho ទៅកាន់ទឹកដី Arsenal ​រដូវ​កាល​ក្រោយ

  • បោះពុម្ព

យោងតាមសារព័ត៌មាន ABC ក្នុងប្រទេសអេស្ប៉ាញ អ្នកចាត់ការក្រុមកាំភ្លើងធំ Arteta បានដាក់គម្រោងនាំយកខ្សែប្រយុទ្ធ Philippe Coutinho មកទឹកដី Emirate Stadium នៅរដូវកាលក្រោយនេះ។

ក្រៅពីចង់បានខ្សែប្រយុទ្ធប្រេស៊ីលហើយនោះ លោក Arteta បានជឿជាក់ថា លោកនឹងជួយឱ្យ Coutinho ក្លាយជាកីឡាករល្អម្នាក់នៅទឹកដីអង់គ្លេស។

ប្រិយមិត្តដឹងហើយថា ក្រោមការដឹកនាំរបស់ Jurgen Klopp ឆ្នាំ២០១៦-២០១៧ គឺជារដូវកាលដែលទទួលបានផ្លែផ្កាបំផុតរបស់ Philippe Coutinho មុនចេញទៅ Barcelona ឆ្នាំ២០១៨។

រដូវកាលនេះ Philippe Coutinho បានបង្ហាញខ្លួន២២ប្រកួតរកបាន ៨គ្រាប់ Assist ៦គ្រាប់ ឱ្យក្លឹបយក្ស Bayern Munich បន្ទាប់ពីក្លឹបអ្នកមានបុណ្យឱ្យខ្ចីជើង១រដូវកាល៕