Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Leipzig បាត់​ឱកាស​ឡើង​មក​លេខ​២ ក្រោយ​លេង​ស្មើ​ជាមួយ Hertha Berlin

  • បោះពុម្ព

ក្រុម RB Leipzig បានខកខានឱកាសឈានទៅកាន់លេខពីរនៃតារាងពិន្ទុ Bundesliga បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ២-២ ជាមួយក្លឹប Hertha Berlin កាលពីយប់មិញ។

ក្រុមភ្ញៀវ Hertha ជាអ្នករកគ្រាប់បានមុនដោយកីឡាករខ្ចីជើងពីក្លឹប Liverpool គឺ Marko Grujic ក្រោយពីទទួលបាល់ចេញពីជ្រុងនាទីទី៩។ ១៥នាទីបន្ទាប់ក្រុមម្ចាស់ផ្ទះ Leipzig ក៏តាមស្មើបានវិញទាត់បញ្ចូលទីដោយកីឡាករ Lukas Klostermann។

នាទី៦៣ក្រុម Leipzig នៅសល់គ្នាតែ១០នាក់ប៉ុណ្ណោះ ក្រោយកីឡាករ Leipzig ទទួលបានកាតលឿងពីរដងស្មើនឹងកាតក្រហម។ យ៉ាងណានៅ៣នាទីបន្ទាប់ Leipzig បន្តរកបាន១គ្រាប់ទៀតដោយកីឡាករ Patrik Schick ស្របពេលនាទី៨០ទៅហើយ កីឡាករ Krzysztof Piatek រកគ្រាប់តាមស្មើវិញឲ្យ Hertha។

លទ្ធផលនេះធ្វើឲ្យ Leipzig បន្តឈរលេខ៣ ក្រោមក្រុមលេខ២ Dortmund ២ពិន្ទុ ឯ Hertha Berlin នៅឡើងមកលេង១០៕