Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Elliott បដិសេធ​ Madrid ​មក Liverpool ព្រោះ​​​ស្អប់ Ramos ធ្វើ​ឱ្យ Mo បាក់​ដៃ

  • បោះពុម្ព

មុនពេលចូលរួមជាមួយក្រុមហង្សក្រហម Liverpool ខ្សែប្រយុទ្ធស្លាបវ័យ១៧ឆ្នាំ ហៀបនឹងទៅលេងឱ្យក្រុមអធិរាជស្ដេច-ស Real Madrid ហើយថែមទាំងបានទៅទស្សនកិច្ចនៅកីឡដ្ឋាន Santiago Bernabéu ទៀតផង។

យ៉ាងណាពេលក្លឹបយក្សអេស្ប៉ាញឱ្យ Elliott ទៅជួបប្រធានក្រុម Sergio Ramos គេបានបដិសេធ និងបានប្រាប់ទៅកាន់ The Athletic ថា ៖"ខ្ញុំមិនចង់ទៅជួបទេ ខ្ញុំមិនចូលចិត្តគាត់ បន្ទាប់ពីអ្វីគាត់បានធ្វើខុសទៅលើ Mo Salah។

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Harvey Elliott កាលនោះអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ និងបានបង្ហាញខ្លួនលើកដំបូង ជាកីឡាករ Preamier League វ័យក្មេងជាងគេបំផុត (១៦ឆ្នាំ៣០ថ្ងៃ)ឱ្យ Fulham លេងប៉ះ Wolverhampton Wanderers។

អ្នកគាំទ្រ Liverpool ពិតជាមិនភ្លេចឡើយ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុម Real Madrid ឈ្នះ ៣-១ លើក្រុមហង្សក្រហមក្នុងពានរង្វាន់ UEFA Champions League ឆ្នាំ២០១៨ ។ គ្រានោះខ្សែការពារវ័យ៣៤ឆ្នាំ Ramos បានធ្វើឱ្យតារាឆ្នើមអេហ្ស៊ីប Mo របស់លោក Jurgen Klopp បាក់ដៃត្រូវប្ដូរចេញទាំងមិនអស់ចិត្ត។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Harvey Elliott បានចូលរួមជាមួយក្លឹប Fulham ក្នុងឆ្នាំ២០១៨-២០១៩ និងបានចាកចេញពីក្រុមមកលេងឱ្យ Liverpool នៅរដូវកាលឆ្នាំ២០១៩-២០២០ និងបង្ហាញខ្លួនបានមួយប្រកួត៕