Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real Madrid ​អាច​មិន​ជះ​លុយ​ទិញ​កីឡាករ​ថ្មី​ទេ ព្រោះ​ហេតុផល​នេះ​

  • បោះពុម្ព

ក្រុម Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញយកកីឡាករថ្មីមករួមក្រុមទេនៅរដូវក្ដៅខាងមុខនេះ ដោយសារតែពួកគេក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដោយសារ Covid-19 ដែរ។

Covid-19 បានធ្វើឱ្យក្រុម Real Madrid ក៏ដូចជាក្លឹបដទៃទៀតខាតបង់ជាច្រើន ព្រោះមិនមានការប្រកួត ហើយផ្អាកគ្រប់សកម្មភាពទាំងអស់។ ខណៈដែលការត្រលប់មកលេងបាល់ទាត់បានវិញនេះទៀត ក៏តម្រូវឱ្យលេងទាំងគ្មានអ្នកគាំទ្រចូលទស្សនា ដូច្នេះការលក់សំបុត្រ និងអ្វីផ្សេងៗទៀតក៏មិនទទួលបានប្រាក់ដូចគ្នា។

ការគ្មានចំណូលនេះហើយ ទើបបានជាក្រុម Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីនោះទេ។ ពួកគេអាចនឹងរក្សាប្រាក់ក្នុងកុងធនាគាររបស់ខ្លួន ដើម្បីបើកប្រាក់ឈ្នួលឱ្យកីឡាករដែលមានស្រាប់វិញ ឬក៏នាំយកកីឡាករដែលគេខ្ចីជើងមករួមក្រុមក៏ថាបាន។

បច្ចុប្បន្ននេះ យុវជនឆ្នើមៗរបស់ Real Madrid ជាច្រើនកំពុងដាក់ឱ្យគេខ្ចីជើង ហើយរដូវកាលក្រោយ ពួកគេអាចនឹងត្រលប់មកជួយក្រុមវិញបានហើយ៕