បណ្តាញសង្គម

មិន​ធម្មតា! រដូវ​កាល​​១​នេះ Messi អាច​ធ្វើ​បាន Hat-trick ដល់​ទៅ​១២ដង

ខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករឆ្នើមលំដាប់ពិភពលោក និងជាម៉ាស៊ីនរកគ្រាប់បាល់ដ៏មុតស្រួច ហើយថែមទាំងបង្កើត Hat-Trick បានច្រើនផងដែរ ចាប់តាំងពីប្រឡូកក្នុងក្រុម Barcelona ឈុតធំ។

តើប្រិយមិត្តដឹងទេថារដូវកាលណាមួយ ដែលជម្រើសជាតិអាហ្សង់ទីនធ្វើបាន Hat-Trick ច្រើនបំផុត? បើយោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun នៃប្រទេសអង់គ្លេស ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ រកបាន Hat-trick ដល់ទៅ១២លើកនៅឆ្នាំ២០១១-២០១២ ច្រើនជាងគេបំផុត ក្នុងអាជីពរបស់គេមកទល់នឹងបច្ចុប្បន្ន។

បើគិតលេងឱ្យឈុតធំក្លឹបអ្នកមានបុណ្យចាប់តាំងពីឆ្នាំ ២០០៦-២០០៧ មកដល់រដូវកាលឆ្នាំ ២០១៩-២០២០ ម្ចាស់ពានរង្វាន់ Ballon D'or ៦សម័យកាល រកបាន Hat-Trick ដល់ទៅ ៥៤ដងឯណោះ គ្រប់កម្មវិធីប្រកួតតាមរដូវកាល។

ទោះបីជាយ៉ាងណាបើធៀបជាមួយ Cristiano Ronaldo ខ្សែរបស់ក្រុមសេះបង្កង់ Juventuse គឺ Messi បង្កើត Hat-trick តិចនៅឡើយ ដោយចាញ់ខ្សែប្រយុទ្ធព័រទុយហ្គាល់ដល់ទៅពីរដង។ Cristiano Ronaldo រកបាន Hat-trick ៥៦ដង ហើយរដូវកាលដែលគេរកបានច្រើនជាងគេនោះគឺឆ្នាំ ២០១៤-២០១៥ (៩ដង) អំឡុងលេងឱ្យក្រុមអធិរាជស្ដេច-ស Real Madrid ខណៈនៅ Juventus រដូវកាលនេះវិញ គេរកបាន៣ដងស្មើជាមួយ Messi ដែរ៕