បណ្តាញសង្គម

ជិត​បាន​មើល​ទៀត​ហើយ Pacquiao ​អាច​ជួប ​Crawford ​នៅ​ចុង​ឆ្នាំ​នេះ​

បើយោងតាម Promoter ឈ្មោះ Bob Arum និយាយថាពេលនេះក្រុមការងាររបស់លោក កំពុងនិយាយគ្នាយ៉ាងខ្លាំង ដើម្បីឱ្យមានការជួបគ្នារវាង Manny Pacquiao ប៉ះ Terence Crawford។

លោក Arum ដែលជា Promoter របស់ Manny Pacquiao បានបញ្ជាក់ថាការប្រកួតខាងលើនេះ ពិតជាអាចទៅរួច ហើយវាអាចធ្វើឡើងនៅចុងឆ្នាំនេះក្នុងប្រទេសបារ៉ែន។ យ៉ាងណាមិញ ក្រុមការងាររបស់កីឡាករទាំងពីរ កំពុងនិយាយគ្នានៅឡើយទេ ប៉ុន្តែភាគរយច្រើន ព្រោះ Pacquiao ក៏ចង់មានការប្រកួត១ប្រកួតនៅចុងឆ្នាំនេះដែរ។

កីឡាករហ្វីលីពីន បច្ចុប្បន្នកំពុងកាន់ WBA super welterweight ក្រោយពីយកឈ្នះលើ Keith Thurman កាលពីឆ្នាំមុន។ ដោយឡែកសម្រាប់ Terence Crawford វិញ រូបគេជាកីឡាករមិនចាញ់សោះ ហើយកាន់ខ្សែក្រវាត់ WBO welterweight ។ ប្រវត្តិប្រកួតរបស់កីឡាករអាមេរិកនេះ គឺ៣៦ដង ឈ្នះទាំង៣៦ដង និងផ្ដួលដៃគូឱ្យ KO បាន២៧ដង៕