Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Carlos៖ ខ្ញុំ​ជំរុញ​ឱ្យ Jame Rodriguez អត់ធ្មត់ ព្រោះ Zidane គោរព​គាត់

  • បោះពុម្ព

វីរបុរសរបស់ប្រេស៊ីល Roberto Carlos បានកោតសរសើរសមត្ថភាពរបស់ Jame Rodriguez និងអង្វរសុំឱ្យគេអត់ធ្មត់រង់ចាំឱកាសនៅ Real Madrid ព្រោះ Zidane ផ្ដល់ការគោរពនិងស្រលាញ់ ខណៈអ្នកគាំទ្រជាច្រើនក៏ដូចគ្នា។

វីរបុរសជួយឱ្យប្រេស៊ីលលើកពាន World Cup ឆ្នាំ២០០២ ប្រាប់ទៅកាន់ BLU Radio ថា ៖« Zidane មានការគោរពច្រើនចំពោះJame។ គាត់ធ្វើការផ្លាស់ប្ដូរច្រើន ពេលណាក៏ដោយឱ្យតែ Jame មកលេង គាត់តែងធ្វើបានល្អ»។

ខ្សែការពារវ័យ៤៧ឆ្នាំបន្តថា ៖«អ្វីដែលសំខាន់ឥឡូវនេះគឺថា គាត់ (Jame) ត្រូវរក្សាការហ្វឹកហាត់ ដូចដែលគាត់ធ្លាប់ធ្វើ គាត់ត្រូវរក្សាទំនុកចិត្តលើខ្លួនគាត់។ អ្នកគាំទ្រស្រលាញ់គាត់។ និយាយឱ្យត្រង់ ខ្ញុំបារម្ភពីគាត់ ពេលខ្ញុំឃើញគាត់ ខ្ញុំតែងតែអោបគាត់ គាត់ធ្វើបានល្អទាំងក្លឹប និងប្រទេសរបស់គាត់»។

ខ្សែបម្រើប្រយុទ្ធ និងខ្សែប្រយុទ្ធស្លាប សញ្ជាតិកូឡុំប៊ីវ័យ២៨ឆ្នាំ Jame Rodriguez បានចេញពី Monaco មក Real Madrid នៅឆ្នាំ ២០១៤ ហើយត្រូវបានក្រុមអធិរាជស្ដេច-សឱ្យ Bayern Munich នៅឆ្នាំ២០១៧-២០១៩ ហើយឆ្នាំ២០២០នេះ គេបានវិលមកលេងឱ្យ Real Madrid វិញ៕