Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្រើស​ជាតិ​អាមេរិក​ម្នាក់ថាលោក Trump ជា​ប្រធានាធិបតី​គ្មាន​សីលធម៌​ក្នុង​ខ្លួន

  • បោះពុម្ព

កីឡាករជ្រើសជាតិអាមេរិក Michael Bradley បាននិយាយថា Donald Trump ជាប្រធានាធិបតីដែលគ្មានអ្វីទាំងអស់ ខ្វះភាពជាអ្នកដឹកនាំ និងគ្មានសីលធម៌ក្នុងខ្លួន។

Bradley ប្រាប់ថា ៖«យើងមានប្រធានាធិបតីម្នាក់ ដែលគ្មានអ្វីទាំងអស់ គ្មានសីលធម៌ក្នុងខ្លួន គ្មានភាពជាអ្នកដឹកនាំ គ្មានការដឹកនាំពីប្រធានាធិបតី គ្មានការដឹកនាំពីសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ ដែលចាំតែអង្គុយគាំទ្រ និងបង្កឱ្យស្មុគស្មាញគ្រប់រឿង សម្រាប់អ្វីគាត់ (Trump) បានធ្វើអស់៣ឆ្នាំកន្លះមកនេះ»។

ខ្សែបម្រើកណ្ដាលវ័យ៣២ឆ្នាំដែលកំពុងលេងឱ្យក្លឹប Toronto FC កាណាដា មិនមែនជាជម្រើសជាតិអាមេរិកតែម្នាក់ទេ ដែលបានរិះគន់ចំៗលើលោកប្រធានាធិបតី ចំណែកជម្រើសជាតិអាមេរិកបាល់ទាត់នារី Megan Rapinoe ក៏បានបញ្ចេញសង្គ្រាមពាក្យសម្ដីទៅកាន់លោក Trump ដូចគ្នា។

បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងជួបភាពវឹកវរ ដោយមនុស្សជាច្រើននាក់ បានប្រមូលផ្ដុំតវ៉ាក្នុង៣០ទីក្រុង ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ George Floyd ដែលត្រូវប៉ូលិសស្បែក-ស យកជង្គង់សង្កត់-កជាង៩នាទី បណ្ដាលឱ្យស្លាប់ក្នុងទីក្រុង Minneapolis កាលពីថ្ងៃអាទិត្យ ត្រូវនឹងយប់ថ្ងៃច័ន្ទម៉ោងនៅប្រទេសកម្ពុជា៕