Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Felix ​៖​កម្ពុជា​លេង​ការពារ​យូរ​ហើយ ​ដល់​ពេល​លេង​ប្រយុទ្ធ​ដើម្បីយកមេដាយស៊ីហ្គេម២០២៣

  • បោះពុម្ព

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញគោលដៅសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាផែនការសម្រាប់ដណ្ដើមយកមេដាយនៅព្រឹត្តិការណ៍ Sea Game ២០២៣ ខាងមុខនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានបញ្ជាក់ថាកម្ពុជាលេងការពារជាយូរមកហើយ ដូច្នេះពេលនេះដល់ពេលដែលត្រូវលេងប្រយុទ្ធវិញម្ដង។ លោកចង់កសាងប្រព័ន្ធលេងមួយសម្រាប់កម្ពុជា ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗដទៃទៀតក្នុងតំបន់។ ការកសាងក្រុមដែលល្អមួយទៅបាន លោក Felix ក៏ស្នើសុំការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ជាពិសេសក្លឹបបាល់ទាត់នៅកម្ពុជាតែម្ដង។

រំលឹកថាត្រឹមពេល២ឆ្នាំដែលលោក Felix ចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺបានសម្រេចបាន៣រឿងធំៗ គឺការបានលេងជម្រុះ World Cup 2022 ការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U22 Championship និងការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Sea Games 2019 កន្លងទៅនេះ។ សម្រាប់ឆ្នាំ២០២៣ខាងមុខ លោកក៏បានដាក់គោលដៅឱ្យបានខ្ពស់បំផុតផងដែរ៕