Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sterling ថា "រើសអើង​ពូជសាសន៍"​ ជា​ជំងឺ​​ថ្មី​​ដែល​ត្រូវ​ប្រយុទ្ធ​ពេល​នេះ

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេសនិងក្លឹប Manchester City កីឡាករ Raheem Sterling បាននិយាយថា ជំងឺតែមួយគត់នៅពេលនេះគឺការរើសអើងពូជសាសន៍ដែលគ្រប់គ្នាត្រូវប្រយុទ្ធប្រឆាំង។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅអង់គ្លេសតវ៉ាការរើសអើងពូជសាសន៍ ត្បិតរដ្ឋាភិបាលបានព្រមានមិនឲ្យជួបជុំដាច់ខាត ព្រោះតែបារម្ភពីវីរុសកូរ៉ូណា។ ការតវ៉ាធំៗត្រូវបានធ្វើឡើងនៅទីក្រុង London, Bristol, Manchester, Wolverhampton, Nottingham, Glasgow និង Edinburgh បន្ទាប់ពីបុរសអាមេរិកម្នាក់ឈ្មោះ George Floyd បានស្លាប់។

Floyd វ័យ៤៦ឆ្នាំបានស្លាប់ ខណៈពេលត្រូវឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែ ឧសភាក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក។ មន្ត្រីប៉ូលិសពាក់ព័ន្ធ៤នាក់ត្រូវបានចោទប្រកាន់លើការស្លាប់នេះ ក្រោយមានការផ្ទុះតវ៉ានៅអាមេរិក។ និយាយប្រាប់ BBC កីឡាករវ័យ២៥ឆ្នាំ Sterling ថា៖ "វាដូចជាការរាតត្បាត ពួកយើងចង់រកដំណោះស្រាយមួយដើម្បីបញ្ឈប់វា។

អ្នកតវ៉ាទាំងអស់ព្យាយាមរកវិធីដោះស្រាយ និងបញ្ឈប់ភាពអយុត្តិធម៌ដែលពួកគេបានឃើញ។ យ៉ាងណាពួកគេត្រូវធ្វើវាឡើងដោយសន្តិភាពនិងសុវត្ថិភាព និងមិនត្រូវធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយ ឬកម្ទេចហាងផ្សេងៗនោះឡើយ"៕