Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សៅ សុខា ​ចង់​បង្កើត​ក្រុម​ពិសេស​មួយ ​ប្រមូល​ជើង​ខ្លាំង​ស្រុក​ខ្មែរ ត្រៀម​ស៊ីហ្គេម​

  • បោះពុម្ព

ឯកឧត្តម សៅ សុខា ចង់បង្កើតក្រុមបាល់ទាត់ពិសេសមួយ ដែលប្រមូលកីឡាករល្អៗនៅប្រទេសកម្ពុជា និងតាមក្លឹបនានា ដើម្បីត្រៀមប្រកួតស៊ីហ្គេម២០២៣។

ដើម្បីជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះផងនោះ នៅស៊ីហ្គេម២០២៣ខាងមុខ សហព័ន្ធបាល់ទាត់កម្ពុជានិងថ្នាក់ដឹកនាំបានដាក់គោលដៅធ្វើយ៉ាងណាឱ្យបានដល់វគ្គខ្វែងឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញ បើតាមឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាវិញ មិនត្រឹមតែចង់ដល់វគ្គនេះទេ គឺចង់ដល់វគ្គផ្ដាច់ព្រ័ត្រ និងបានមេដាយមាសតែម្ដង ព្រោះក្នុងនាមជាកីឡាករគឺតែងតែចង់ឈ្នះជានិច្ច។

ក្នុងន័យនេះដែរ ដើម្បីសម្រេចគោលដៅបាន ឯកឧត្តម ក៏បានផ្ដួចផ្ដើមគំនិតមួយ ដោយចង់បង្កើតជាក្រុមឬក្លឹបបាល់ទាត់ពិសេសមួយ ដែលប្រមូលយកយុវជនល្អៗមក នៅជាមួយ។ គោលដៅនេះ គឺប្រមូលកីឡាករក្មេងៗមានសមត្ថភាពតាមបណ្ដាក្លឹបទាំងអស់ មកស្នាក់នៅហ្វឹកហាត់ជាមួយគ្នា ពង្រឹងសមត្ថភាពនិងដាក់ឱ្យលេងក្នុងលីគកម្ពុជាចាប់ពីរដូវកាលក្រោយទៅតែម្ដង។

ធ្វើយ៉ាងនេះ គឺពួកគេអាចពង្រឹងសមត្ថភាពបាន២រដូវកាលក្នុងលីគដែរ មុនពេលដាក់ឱ្យលេងនៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ដោយក្រុមមួយនេះ នឹងជំនួសក្រុមយុវជនបាទីដែលកំពុងលេងនៅលីគ៕