Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Marco Silva គ្រោង​មក​ដឹក​នាំ​នៅ PL វិញ ក្រោយ​​ Everton បណ្ដេញ​ចេញ

  • បោះពុម្ព

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Sky Sports News ជាលើកដំបូង បន្ទាប់ពី Everton បណ្ដេញចេញកាលពីខែធ្នូឆ្នាំ២០១៩ លោក Marco Silva បានឱ្យដឹងថា លោកចង់វិលទៅដឹកក្លឹបណាមួយនៅ Premier League វិញ និងទទូចថាខ្លួនលោកនៅតែជាគ្រូបង្វឹកល្អម្នាក់ដដែល។

"គ្មានអ្វីត្រូវសង្ស័យទេ វាជាគោលបំណងរបស់ខ្ញុំ ទៅដឹកនាំនៅ Premier League។ ខ្ញុំស្រលាញ់ Premier League។ ខ្ញុំបានដឹកនាំបីក្លឹបផ្សេងគ្នានៅ Premier League ហើយវាជាការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុត នៅលើពិភពលោក"។ លោក Marco Silva បញ្ជាក់។

បុរសសញ្ជាតិព័រទុកហ្គាល់ បានទម្លាយឱ្យដឹងទៀតថា លោកមានអ្វីច្រើនដើម្បីបង្ហាញនៅ Premier League ហើយនោះជាអ្វីដែលលោកកំពុងស្វែងរក សម្រាប់អនាគតរបស់លោក។ យ៉ាងណា Silva មិនទាន់ច្បាស់ថា លោកអាចនឹងទៅលឿន ឬយូរប៉ុណ្ណាទេ ដ្បិតពិភពលោកបច្ចុប្បន្ន កំពុងញាំញីដោយកូវីដ១៩។

ទោះចង់ទៅ Premier League វិញក្ដី ប៉ុន្តែអតីគ្រូបង្វឹកក្លឹប Hull City និង Watford វ័យ៤២ឆ្នាំ មិនប្រកាន់ភ្ជាប់គោលជំហរដាច់ខាត់ទេ ដោយលោកក៏ចង់ទៅដឹកនាំក្លឹបនៅលីគផ្សេងពីអង់គ្លេសដែរ៕