Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar ខ្សឹប​ប្រាប់​មិត្ត​រួម​​ក្រុមចង់​ទៅ Barca វិញ តែ​ចង់​ធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន​សិន​នៅ​ PSG

  • បោះពុម្ព

Neymar បានប្រាប់មិត្តរួមក្រុម Paris Saint-Germain ថា គេចង់ចាកចេញនិងត្រលប់ទៅចូលរួមជាមួយ Barcelona វិញនៅរដូវក្ដៅនេះ តែចង់លើកពាន Champions League ឲ្យបានសិន។ នេះបើតាមសារព័ត៌មាន Mundo Deportivo។

កីឡាករសញ្ជាតិប្រេស៊ីលដែលផ្ទេរចេញពី Nou Camp ក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោនកាលពីឆ្នាំ២០១៧ ហាក់មិនសូវជោគជ័យប៉ុន្មានទេ ក្នុងពេលវេលានៅទីក្រុងប៉ារីស។

សម្រាប់ Barca បានខកខានក្នុងការផ្ទេរយក Neymar មកវិញកាលពីឆ្នាំមុន ទោះបីស្នើទៅកាន់ PSG នូវទឹកប្រាក់១០០លានផោន បូកបន្ថែម Ivan Rakitic, Jean-Clair Todibo និង Ousmane Dembele ក៏ដោយ។

ប៉ុន្តែបើតាមសារព័ត៌មានរបស់អេស្ប៉ាញខាងលើបញ្ជាក់ថា Barcelona និង Neymar នៅតែមិនបោះបង់ក្នុងការត្រលប់រកគ្នាវិញ។ ក្នុងនោះដែរពេលថ្មីៗនេះ កីឡាករវ័យ២៨ឆ្នាំក៏បានខ្សឹបប្រាប់មិត្តរួមក្រុមនៅ PSG ថា គេជឿជាក់អាចត្រលប់មកកាន់អេស្ប៉ាញវិញនៅរដូវក្ដៅនេះ តែចង់ឈ្នះពាន UCL សិន។

កាលពីឆ្នាំមុន PSG បានទាមទារ១៨០លានផោនសម្រាប់តម្លៃខ្លួន Neymar ប៉ុន្តែតាមស្ថានភាពពេលនេះ ពួកគេអាចនឹងទទួលយកបើបានក្បែរ១៣៥លានផោន ស្របពេលកុងត្រានឹងអស់នៅឆ្នាំ២០២២៕