Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេន សុធារដ្ឋ ធ្វើបានសម្រេច​​រឿង​៣​ហើយ​ នៅឡើយ​​១​ទៀត​មិន​ទាន់​ជោគជ័យ

  • បោះពុម្ព

ខ្សែការពារក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នេន សុធារដ្ឋ បានប្រាប់ Sabay នៅព្រឹកនេះថា គេធ្វើបានសម្រេចគោលបំណងធំបីហើយ នៅឡើយមួយរឿងទៀតប៉ុណ្ណោះ មិនទាន់មានផ្លែផ្ដាចាប់តាំងពីប្រឡូកក្នុងអាជីពបាល់ទាត់មក។

គោលបំណងទាំង៣ដែល នេន សុធារដ្ឋ សម្រេចបានគឺការខិតខំហ្វឹកហាត់ឱ្យជាប់យុវជនរបស់ក្លឹប និងយុវជនក្រុមជម្រើសជាតិកម្ពុជា ដើម្បីទៅប្រកួតនៅក្រៅប្រទេស។ ខ្សែការពារវ័យ២៤ឆ្នាំ ទទួលបានជោគជ័យដោយជាប់ U15, U17, U19 របស់ក្លឹបព្រះខ័នរាជស្វាយរៀង និង U13, U15, U17, U19, U21, U23 របស់ជម្រើសជាតិកម្ពុជា។

គោលបំណងទី២គឺ គេបានលេងឱ្យឈុតធំរបស់ក្លឹបក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់ផ្សេងៗ និងទី៣គេបានសម្រេចក្ដីសុបិនជាប់ជាកីឡាករជម្រើសជាតិឈុតធំ ដោយបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើន ជាពិសេសមានឈ្មោះលេងជម្រុះព្រឹត្តិការណ៍៤ឆ្នាំម្ដង World Cup ឆ្នាំ២០១៨។

ជាមួយនឹងសមិទ្ធផលដ៏ធំធេងទាំងនេះ កីឡាករក្លឹបជើងឯកពានសម្ដេច ហ៊ុន សែន បួនសម័យកាល បានសម្ដែងក្ដីត្រេកអរជាខ្លាំង ហើយកត្តាជម្រុញឱ្យគេជោគជ័យបែបនេះ ក៏ដោយសារគេមានការលើកទឹកចិត្ត និង Inspire ពីឪពុកមាជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងការជ្រោមជ្រែងពីក្រុមគ្រួសារ (ក្រុមគ្រួសារជាអ្នកកីឡាករ)។

ចំណែកគោលបំណងទី៤ ខ្សែការពារក្លឹបជើងឯកលីគកំពូលកម្ពុជា MCL ពីរសម័យកាល ចង់ទៅលេងនៅក្រៅប្រទេសកំណើត។ យ៉ាងណា គេមិនទាន់អាចធ្វើបាននៅឡើយទេ មកទល់នឹងពេលនេះ។

សុធារដ្ឋ ពន្យល់ថា ៖«ក្លឹបនៅក្រៅប្រទេសខ្ញុំអត់រើសថាប្រទេសណាឬក្លឹបណាទេ ឱ្យតែមានឱកាសគឺទៅ អត់គិតថាប្រទេសនេះប្រទេសនោះទេ សំខាន់ជាគោលដៅរបស់យើង ហើយយើងចង់ផ្លាស់ប្ដូរសមត្ថភាព»។

គួរបញ្ជាក់ថាដើមចមដំបូង សុធារដ្ឋ ប្រឡូកក្នុងវិស័យបាល់ទាត់ គឺពីក្មេងគេតែងទៅមើលអតីតជម្រើសជាតិ សឿ ចាន់វាសនា ត្រូវជាឪពុកមាលេង ហើយក៏មានចិត្តចង់ធ្វើដូចគាត់។

សុធារដ្ឋ ចូលលេងបាល់ដំបូងឱ្យក្លឹបយុវជនតារាអូឡាំពិក នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨ រួចក៏ផ្លាស់ទៅព្រះខ័នរាជស្វាយរៀងរហូតដល់សព្វថ្ងៃ។ គេជាខ្សែការពាររឹងមាំមួយរូប របស់គ្រូបង្គោល Conor Nestor៕