Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

La Liga ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​អ្នក​រត់​ចូល​ទៅ​ថត​ជាមួយ Messi ​

  • បោះពុម្ព

ក្របខណ្ឌ La Liga គ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងជាមួយអ្នកដែលបានរត់ចូលទីលានដើម្បីទៅសុំថតរួបជាមួយ Lionel Messi កាលពីប្រកួតទល់ Mallorca កន្លងទៅ។

ក្នុងការប្រកួតដែល Barcelona យកឈ្នះលើក្រុម Mallorca បាន ៤-០ កន្លងទៅនោះ មានអ្នកគាំទ្រម្នាក់បានរត់ចូលទីលាន ដើម្បីសុំថតរួបជាមួយ Lionel Messi ។ តែដោយសារវិធានការគម្លាតសង្គម ការចង់ថតរូបនោះ មិនអាចសម្រេចបានឡើយ ដោយបុរសអ្នករត់នោះត្រូវបានក្រុមការងារចាប់ខ្លួន។

ខណៈដែលក្របខណ្ឌ La Liga វិញ ក៏ត្រៀមចាត់វិធានការលើអ្នករត់ចូលទីលានម្នាក់នេះដែរ។ លីគកំពូលអេស្ប៉ាញ បានបញ្ជាក់ថាបុរសម្នាក់នេះ បានរត់ចូលទីលាន ទាំងដែលច្បាប់បានដាក់ចេញមិនឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតឡើយ។

មួយវិញទៀត រូបគេបានរត់សំដៅទៅ Messi ដើម្បីបានថតរូបជិតគ្នា គ្រាដែលបច្ចុប្បន្ននេះដើម្បីសុវត្ថិភាពកុំឱ្យឆ្លង Covid-19 គឺគេតម្រូវឱ្យមានគម្លាតសង្គម។ ការរំលោភបំពាននេះហើយ ទើបបានជា La Liga ចង់ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យមានករណីក្រោយៗទៀត៕