Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​នៅ​​អង់គ្លេស​មួយ បើក​ការ​ចរចា​យក Thiago Silva មក​រួម​ក្រុម

  • បោះពុម្ព

 

ក្លឹប Everton បានធ្វើការពិភាក្សាជាមួយខ្សែការពាររបស់ក្លឹប Paris Saint-Germain កីឡាករ Thiago Silva ដើម្បីយកគេមកលេងនៅ Premier League។

នាយកផ្នែកកីឡារបស់ PSG លោក Leonardo Araujo ទើបតែបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីលនឹងចាកចេញពីក្លឹប ពេលដែលយុទ្ធនាការនៃក្របខ័ណ្ឌ Champions League រដូវកាលនេះចប់។ អតីតក្លឹបចាស់របស់ Silva គឺ AC Milan មានចំណាប់អារម្មណ៍ចង់នាំគេទៅកាន់អ៊ីតាលីវិញ។

ក្នុងនោះដែរ Everton ក៏ជាបេក្ខភាពមួយដែលមានលោក Carlo Ancelotti ខិតជិតយកបានខ្សែការពារកណ្ដាលវ័យ៣៥ឆ្នាំ។ Silva ចូលរួមជាមួយក្រុមជើងឯករបស់បារាំងកាលពីឆ្នាំ២០១២ ពីក្លឹប AC Milan និងលេងបានជាង២០០ប្រកួតឲ្យក្លឹប។ គេធ្លាប់ជួយ PSG ឈ្នះពាន Ligue 1 ៧ដងនិងលើកពានក្នុងស្រុក១០ផ្សេងទៀតក្នុងរយៈពេលនៅ កីឡដ្ឋាន Parc des Princes។ Silva នឹងក្លាយជាកីឡាករទំនេរ ពេលចប់ភារកិច្ចជាមួយ PSG រដូវកាលនេះ៕