Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep ថា​មិន​ចាំ​បាច់​ទិញ​កីឡាករ​មកជំនួស Silva ទេ​ព្រោះ​ក្លឹប​មាន Foden ហើយ

  • បោះពុម្ព

លោក Pep Guardiola បាននិយាយថា Man City មិនត្រូវការទិញកីឡាករថ្មីមកជំនួសខ្សែបម្រើនាំលេង David Silva ទេ ព្រោះក្លឹបមាន Phil Foden ហើយ។

កីឡាករអេស្ប៉ាញវ័យ៣៤ឆ្នាំ Silva នឹងចេញពីក្រុមមេឃខៀវនៅចប់រដូវកាលនេះ បន្ទាប់ចំណាយពេលជាមួយក្លឹបអស់រយៈពេល១០ឆ្នាំ។ ចំណែកខ្សែបម្រើអង់គ្លេសវ័យ២០ឆ្នាំ Foden ដែលរកបាន២គ្រាប់ជួយឱ្យ City ឈ្នះ Burnley ៥-០ ក្នុងពាន Premier League កាលពីយប់មិញ ត្រូវបានលោក Pep ចាត់ទុកជា Legend របស់ក្លឹបនាថ្ងៃអនាគត។

Pep បញ្ជាក់ថា ៖«ពេល David ថាវាជាឆ្នាំចុងក្រោយរបស់គាត់ ខ្ញុំប្រាប់ថ្នាក់លើថាយើងមាន Phil ដូច្នេះយើងមិនចាំបាច់វិនិយោគលើកីឡាករទេ។ វាពិបាកក្នុងការស្វែងរកកីឡាករដូច David ចំពោះអ្វីៗដែលគាត់បានធ្វើជាមួយក្លឹប»។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ៤៩ឆ្នាំ បានឱ្យដឹងទៀតថាក្រុមកីឡាករដូចជា Joe Hart, Pablo Zabaleta, Sergio Aguero, Yaya Toure និង David បានរួមចំណែកធំធេងក្នុងការជួយក្រុមនិងក្លឹប ឱ្យមានមុខមាត់រហូតដល់សព្វថ្ងៃ។

អតីតអ្នកចាត់ការក្រុម Barca និង Munich បន្ថែម យ៉ាងដូច្នេះ ៖«វាពិបាកក្នុងការរកកីឡាករមកជំនួស ប៉ុន្តែយើងមាន [Foden]។ យើងមានកីឡាករវ័យក្មេងជាអ្នកគាំទ្រManchester City ហើយរាល់ពេលគាត់លេង គាត់ផ្ដល់ឱ្យយើងនៅភាព Unique និងពិសេស។

នៅ១០ឆ្នាំ ឬ១៥ឆ្នាំក្រោយ គាត់នឹងក្លាយជាកីឡាករដ៏អស្ចារ្យរបស់យើង។ ខ្ញុំគ្មានការសង្ស័យឡើយ»។ ក្នុងការប្រកួតឈ្នះ Burnley ៥-០ យប់មិញនេះខ្សែបម្រើ Phil Foden ក៏បានប្រាប់ថានេះជាការប្រកួតដ៏ល្អបំផុតរបស់គេ ដែលគ្រងអាវ ក្រុមមេឃខៀវ Man City។

«វាជាការប្រកួតល្អដ៏ក្នុងនាមជាផ្នែកមួយ (នៃ City) ខ្ញុំពេញចិត្ត ចំណុចចម្បងនោះគឺទទួលបានលទ្ធផលល្អ និងការលេងរបស់ក្រុម។ ពួកយើងជាក្រុមមុតស្រួច»៕