Andrea Pirlo ចាប់ផ្ដើមការងារជាគ្រូបង្វឹកហើយ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
លោក Andrea Pirlo អតីតកីឡាករមុខម៉ាំ មិនងាយសើច បានចាប់ផ្ដើមការងារជាគ្រូបង្វឹកហើយ ដោយលោកទទួលតំណែងបង្វឹកក្រុម U23 របស់ Juventus ។
វីរបុរសបាល់ទាត់អ៊ីតាលីរូបនេះ បានចាប់ផ្ដើមរៀនសូត្រពីការបង្វឹកកីឡាករ ចាប់តាំងពីលោកសម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំ២០១៧។ រយៈពេល៣ឆ្នាំមកនេះ លោកបានស្វែងយល់ជាច្រើន រហូតដល់សម្រេចបានការងារដំបូងជាគ្រូបង្វឹកហើយគឺដឹកនាំក្រុម U23 របស់ Juventus ឬ Juventus B ដែលលេងនៅលីគទី៣។
អតីតកីឡាករវ័យ៤១ឆ្នាំខាងលើ លេងឱ្យក្រុម AC Milan តាំងពីឆ្នាំ ២០០១ដល់២០១១ ហើយបន្ដលេងឱ្យក្រុម Juventus ៤ឆ្នាំទៀតដល់ឆ្នាំ ២០១៥។ អតីតខ្សែបម្រើរូបនេះ បញ្ចប់អាជីពបាល់ទាត់នៅក្កលឹប New York City របស់អាមេរិកកាលពីឆ្នាំ ២០១៧កន្លងទៅ៕