Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ័យ​៤២​ឆ្នាំ​ទៅ​ហើយ តែ Buffon ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Juventus

  • បោះពុម្ព

អ្នកចាំទីរបស់ Juventus កីឡាករ Gianluigi Buffon បានបន្ថែមកុងត្រា១ឆ្នាំទៀតជាមួយក្រុម។

អតីតជម្រើសជាតិអ៊ីតាលីដែលបច្ចុប្បន្នមានវ័យ៤២ឆ្នាំទៅហើយនោះ បានត្រលប់មកកាន Juventus កាលពីឆ្នាំ២០១៩ បន្ទាប់ពីចំណាយមួយរដូវកាលជាមួយ Paris St-Germain។ Buffon បានបង្ហាញខ្លួនជាង៥០០ប្រកួតឲ្យ Juventus ចាប់តាំងពីចូលរួមកាលពីឆ្នាំ២០០១។

Buffon ចាប់ផ្ដើមអាជីពនិងបង្ហាញខ្លួនប្រកួតដំបូងជាមួយក្លឹប Parma ក្នុងឆ្នាំ១៩៩៥។ ប្រធានក្រុមរបស់ក្រុមរហស្សនាមសេះបង្កង់កីឡាករ Giorgio Chiellini ក៏បានបន្ថែមកុងត្រារយៈពេល១ឆ្នាំទៀតដូចគ្នា។ Juventus បច្ចុប្បន្នកំពុងឈរកំពូលតារាង Serie A សម្លឹងឃើញការលើកពាន៩រដូវកាលជាប់គ្នា៕