Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Salah ចង់​បន្ត​នៅ​លេង​ជាមួយ​ហង្ស​ក្រហម​ ឲ្យ​បាន​យូរ​ជាង​នេះ​ទៀត​

  • បោះពុម្ព

ខ្សែប្រយុទ្ធក្លឹប Liverpool កីឡាករ Mohamed Salah បាននិយាយប្រាប់សារព័ត៌មាន BeIN Sports កាលពីពេលថ្មីៗនេះថា ខ្លួនសប្បាយចិត្តជាមួយហង្សក្រហមណាស់ ហើយប៉ងប្រាថ្នាចង់បន្តនៅទីនេះឲ្យបានយូរតទៀត។

កីឡាករអេហ្ស៊ីបរូបនេះបានលើកឡើងថា៖ " ខ្ញុំមិនប្រាប់ពីអារម្មណ៍របស់ខ្ញុំបានទេ ក្រោយពេលយើងឈ្នះលីគលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ។ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំស្រលាញ់កន្លែងនេះ ហើយសង្ឃឹមថាបន្តលេងឲ្យបានយូរតទៀត " ។ Salah បានបន្តថា៖ " យើងយល់ចិត្តគ្នាល្អណាស់ក្នុងលក្ខណៈជាក្រុម។

ប្រសិនបើទឹកចិត្តនេះនៅបន្ត យើងនឹងបន្តឈ្នះពានផ្សេងៗទៀត។ តែយ៉ាងណា វាពិបាកណាស់ក្នុងការរក្សាឲ្យបាននូវទម្រង់បែបនេះ " ។ តាំងពីរួមរស់ជាមួយ Liverpool ចាប់ពីឆ្នាំ២០១៧មក Salah បង្ហាញខ្លួនបាន ១៤៥ដង ហើយរកគ្រាប់បាល់បាន ៩២គ្រាប់៕