Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

De Bruyne ជា​ខ្សែ​បម្រើ​ល្អ​បំផុត​នៅ​លើ​លោក

  • បោះពុម្ព

"De Bruyne ជាខ្សែបម្រើល្អបំផុតនៅលើលោក"។ នេះជាសម្ដីរបស់អ្នកចាត់ការក្រុមឆ្នើមវ័យ៤៩ឆ្នាំ Pep Guardiola របស់ក្រុមមេឃខៀវ Man City។

ការលើកឡើងរបស់ Pep គឺបន្ទាប់ពី Manchester City ឈ្នះលើជើងឯកលីគកំពូលអង់គ្លេស Liverpool ៤-០ កាលពីយប់មិញ។ ជម្រើសជាតិប៊ែលហ្សិក De Bruyne ពិតជាធ្វើបានល្អក្នុងនាមជាខ្សែបម្រើ ទាំងការសហការ ការរកគ្រាប់បាល់ ការ Build-Up និងការបង្កើតឱកាសដល់មិត្តរួមក្រុមជាដើម។

គេក៏រកបានបាល់ប៉េណាល់ទី១គ្រាប់ផងដែរនៅនាទី២៥ ជួយឱ្យ City នាំមុន ១-០ បន្ទាប់កីឡារ Joe Gomez របស់ហង្សក្រហមបង្កកំហុសលើ Raheem Sterling។ ការបង្ហាញគុណផលដ៏ល្អនេះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ៖«គាត់ (De Bruyne) ពិតជាកីឡាករល្អ។

ពិតជា ពិតជា កីឡាករល្អ។ គាត់មានអ្វីមួយពិេសសខុសគេ(unique)។ ឥឡូវនេះក្នុងតំណែងបម្រើគឺគាត់ល្អបំផុត។ ជាការពិតណាស់ គាត់អាចអប្រសើរជាងនេះ។ ល្អយ៉ាងម៉េច? គាត់ដឹងច្បាស់ហើយថា ត្រូវធ្វើយ៉ាងម៉េចហើយ»។ កាលពីយប់មិញកូនក្រុមលោក Pep ពិតជាសហការគ្នាបានល្អ និងសម្រុកដល់ទីបញ្ចប់់។

ចប់ការប្រកួត Man City ឈ្នះ Liverpool ៣-០។ រយៈពេល៣គ្រាប់ដំបូង របស់ក្រុមមេឃខៀវនៅតង់ទីមួយពិតជាអស្ចារ្យ ពោលគឺត្រឹម១០នាទីប៉ុណ្ណោះ ពួកគេអាចរកបាន១គ្រាប់។

- រយៈពេលនៃការរកគ្រាប់បាល់

១- De Bruyne នៅនាទី២៥

២- Raheem Sterling នៅនាទី៣៥

៣- Foden នៅនាទី៤៥

៤- Oxlade-Chamberlain នៅនាទី៦៦៕