Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Inter Milan យកបាន Hakimi ពី Real Madrid

  • បោះពុម្ព

ក្រុមអ៊ីតាលី Inter Milan បានចុះកុងត្រារយៈពេល៥ឆ្នាំ យកខ្សែការពារ Achraf Hakimi ពីអធិរាជស Real Madrid កាលពីម្សិលមិញនេះ ដោយ Inter ត្រូវបង់ថ្លៃពលកម្មឱ្យកីឡាករម៉ារ៉ុកចំនួន៤០លានអឺរ៉ូ និងប្រាក់បន្ថែម៥លានអឺរ៉ូទៀត។

ចំពោះការចាកចេញរបស់ខ្សែការពារឆ្វេងស្ដាំ និងបម្រើរូបនេះ ក្លឹប Real Madrid បានអរគុណចំពោះគេ និងជូនពរគេទទួលបានជោគជ័យក្នុងទំព័រថ្មីនៃជីវិត។

ខ្សែការពារវ័យ២១ឆ្នាំ បានបង្ហាញខ្លួន១៧ប្រកួតឱ្យ Real និងបានចំណាយពេលលេងនៅ Borussia Dortmun ក្នុងលីគកំពូលអាល្លឺម៉ង់២រដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើង។ នៅ Dortmun កីឡាករកើតចេញពីថ្នាលយុវជន Real បង្ហាញខ្លួនបាន៧០ប្រកួត និងរកបាន១២គ្រាប់៕