Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​អង់គ្លេស​៤​ចង់​បាន James ស្របពេល Real ទម្លាក់​តម្លៃ​លក់

  • បោះពុម្ព

Real Madrid នឹងអនុញ្ញាតឲ្យ James Rodriguez ចាកចេញពីក្លឹបនៅរដូវក្ដៅនេះក្នុងតម្លៃលក់ត្រឹមតែ២២លានផោនប៉ុណ្ណោះ បន្ទាប់ពីគេបង្ហាញបំណងចង់រកការប្រកួតប្រជែងថ្មី។

កីឡាករសញ្ជាតិកូឡុំប៊ីនៅសល់កុងត្រាមួយឆ្នាំទៀតនៅកីឡដ្ឋាន Bernabeu ហើយ Madrid ចង់លក់គេក្នុងទីផ្សារដោះដូរកីឡាករនៅពេលខាងមុខដើម្បីបានតម្លៃខ្លួន។ ប្រសិនបើពួកគេមិនលក់ James នៅរដូវក្ដៅនេះទេ គេនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំបន្ទាប់។

Rodriguez វិះនឹងផ្ទេរចេញពី Real Madrid កាលពីរដូវកាលមុនទៅកាន់ Atletico Madrid ជាមួយតម្លៃខ្លួន៤៥លានផោន។ យ៉ាងណាក្ដី ការផ្ទេរនេះបានបរាជ័យនៅដំណាក់កាលចុងក្រោយ។

សម្រាប់ពេលបច្ចុប្បន្នវិញ ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំកំពុងមានទំនាក់ទំនងផ្លាស់ទៅ Premier League បន្ទាប់ពីមានក្លឹបជាច្រើនដាក់ការចាប់អារម្មណ៍។ Manchester United, Arsenal, Everton និង Wolves សុទ្ធតែជាងក្រុមចង់នាំ James ទៅលេងជាមួយ៕