បណ្តាញសង្គម

ប៉ះ Barcelona ​យប់​នេះ ​ក្រុម Espanyol ​ត្រូវ​រត់​ដាច់​ជើង​ចោល​ហើយ ​

ក្រុម Espanyol នឹងត្រូវប្រកួតជាមួយក្រុម FC Barcelona នៅម៉ោង៣រំលងអាធ្រាត្រយប់នេះ ក្នុងការប្រកួតសប្ដាហ៍ទី៣៥ពានរង្វាន់ La Liga ។

ការពិតណាស់ក្រុមទាំងពីរដែលប៉ះគ្នានៅយប់នេះ ពួកគេសុទ្ធតែត្រូវការពិន្ទុ៣ពិន្ទុពេញដូចគ្នាតែម្ដង។ ម្ចាស់ផ្ទះ Barcelona ត្រូវការ៣ពិន្ទុពេញទើបអាចប្រជែងជាមួយក្រុម Real Madrid បានសម្រាប់តំណែងកំពូលតារាង។

ស្របពេលក្រុម Espanyol វិញ ពួកគេចាំបាច់យកឱ្យបាន៣ពិន្ទុដែរ ដើម្បីអ៊ុតមើលលទ្ធផលប្រកួតបន្ទាប់ទៀត និងបន្ដក្ដីសង្ឃឹមឡើងឱ្យផុតតំបន់កាត់ចោល។ ក្រុមដែលមានម្ចាស់ជាជនជាតិចិននេះ កំពុងស្ថិតនៅបាតតារាង La Liga ហើយមានគម្លាត១១ពិន្ទុឯណោះពីតំបន់ផុតពីការធ្លាក់ទៅលេងលីគទី២។

ដូច្នេះហើយទើបបានជាប្រកួតទល់ក្រុម Barcelona ជាប្រកួតសំខាន់ ហើយប្រសិនណាបើពួកគេចាញ់នោះ ៣ប្រកួតទៀតមិនបាច់ខ្វល់ទេ ដឹងតែធ្លាក់លេងនៅលីគទី២ដោយស្វ័យប្រវត្តិហើយ។

តែបើគិតតាមមួយផ្លូវទៀត គម្លាត១១ពិន្ទុ ហើយសល់៤ប្រកួតនេះ គឺភាគរយ៩៩%ទៅហើយ ដែលក្រុមមួយនេះនឹងធ្លាក់ ព្រោះក្រុមលេខ១៩និង១៨ គឺមានសង្ឃឹមច្រើនជាងផង៕