Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Audi នៅថែ នាំយកម៉ូដែល RS មកលក់ជាផ្លូវការ

  • បោះពុម្ព

ក្រុមហ៊ុន Meister Technik ដែលជាអ្នកនាំយករថយន្ត Audi ស្របច្បាប់នៅក្នុងប្រទេសថៃ បានចាប់ផ្តើមនាំយកម៉ូដែល RS មកលក់ក្នុងប្រទេសនេះជាផ្លូវការ ដោយយក ៣ម៉ូដែលមកសិន គឺ RS TT Coupe, RS 4 Avant និង RS Q8។

រថយន្ត RS TT បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៥ស៊ីឡាំង មានកម្លាំង ៤០០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី ហើយប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ Dual-clutch និងប៉ុងពីរ។

វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥,៣លានបាត ឬប្រហែល ១៧០ ០០០ដុល្លារ។ចំណែកឯរថយន្ត RS 4 Avant បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo V6 មានកម្លាំង ៤៥០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥,៩លានបាត ឬប្រហែល ១៨៩ ០០០ដុល្លារ។

ដកស្រង់ពី៖sabay