បណ្តាញសង្គម

ទោះ Pep, Jose, Alex និង Wenger បញ្ចូល​គ្នា​ក៏​មិន​អាច​ជួយ Arsenal បាន​ដែរ

អតីតកីឡាកររបស់ Arsenal និងជម្រើសជាតិអង់គ្លេសលោក Paul Merson បានលើកឡើងថា កាំភ្លើងធំនឹងបន្តមិនជោគជ័យ ប្រសិនបើពួកគេមិនកែពីកំហុសមូលដ្ឋានគ្រឹះរបស់ពួកគេ។

Merson និយាយថា ការបញ្ចូលគ្នានៃ Pep Guardiola, Jose Mourinho, Sir Alex Ferguson និង Arsene Wenger ក៏មិនអាចជួយពួកគេបានដែរ ប្រសិនបើកីឡាករមិនអាចប៉ះបាល់៥ម៉ែត្របានផងនោះ។

បុរសវ័យ៥២ឆ្នាំក៏បារម្ភទៀតថា កីឡាករទាំងអស់បានផ្ដោតអារម្មណ៍ខ្លាំងពេកលើស្ថិតិរបស់ពួកគេ ជាជាងការប្រកួតនៅចំពោះមុខ។ Arsenal បច្ចុប្បន្នឈរនៅលេខ៩ឯណោះ បើរក្សាទីតាំងនៅបែបនេះពួកគេនឹងគ្មានកន្លែងលេងនៅពានអឺរ៉ុបឡើយនៅរដូវកាលក្រោយ។

សប្ដាហ៍មុនក្រុមលោក Mikel Arteta បានប្រកួតចាញ់ Spurs ២-១ ដោយសារតំបន់ខាងក្រោមលេងខុសបច្ចេកទេស។ និយាយប្រាប់ Sky Sport លោក Merson និយាយថា កាលលេងទល់នឹង Spurss ទោះបីអ្នកចាត់ការធំៗទាំង៤មានលោក Pep, Jose, Alex និង Wenger បញ្ចូលគ្នាជាអ្នកចាត់កាតតែមួយក៏មិនអាចជួយអ្វីបានដែរ ប្រសិនបើមានខ្សែការពារប៉ះបាល់៥ម៉ែត្រខូចនឹង៕