Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bale បន្ត​ចេញ​កាយវិការ​ប្លែកៗ ពេល​អង្គុយ​ជា​កីឡាករ​បម្រុង​មិន​បាន​លេង

  • បោះពុម្ព

ខ្សែបម្រើប្រយុទ្ធ Gareth Bale បានធ្វើឲ្យអ្នកគាំទ្ររបស់ Real Madrid ចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីគេចេញកាយវិការដាក់ដៃធ្វើកែវយឹតនៅកៅអីបម្រុង អំឡុងពេលក្រុមយកឈ្នះ Granada ២-១។

ជ័យជម្នះនេះ បន្តរុញ Madrid ដាច់៤ពិន្ទុឈរកំពូលតារាង La Liga ជាមួយការប្រកួតសល់តែ២ប្រកួតទៀតប៉ុណ្ណោះ។ ហើយនេះក៏អាចជាការឈ្នះពានលីគជាលើកទី២សម្រាប់ Bale ក្នុងការចំណាយពេល៧ឆ្នាំនៅ Real។

យ៉ាងណាក្ដី កីឡាករសញ្ជាតិវែលបន្តទទួលបានការរិះគន់សម្រាប់ការប្រកួតយប់មិញ ភ្ជាប់ជាមួយកាលពីថ្ងៃសុក្រកន្លងទៅគេបានយកម៉ាស់គ្របភ្នែកដេកលក់មួយសន្ទុះ អំឡុងពេល Real ជួប Alaves។

Bale ចាប់ផ្ដើមជាជម្រើសដំបូងបានតែ១២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ និងមិនបានបង្ហាញខ្លួន៤ប្រកួតចុងក្រោយរបស់ Madrid ទេ ខណៈក្លឹបរបស់ខ្លួនជិតក្លាយជាជើងឯកទៅហើយ៕