Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់​ខ្លួន​ណាស់! Zidane ​ថា Real Madrid ​មិន​ទាន់​ឈ្នះ​អ្វី​ទេ ​កុំ​ទាន់​អបអរ​អី​

  • បោះពុម្ព

ក្រុម Real Madrid កាន់តែកៀកឈ្នះពានរង្វាន់ La Liga មែនទែនហើយ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Granada ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។

អធិរាជសនៅសល់២ប្រកួតទៀតដើម្បីបញ្ចប់រដូវកាលនេះ ដោយ២ប្រកួតនោះពួកគេត្រូវការតែ២ពិន្ទុប៉ុណ្ណោះដើម្បីក្លាយជាជើងឯក La Liga នារដូវកាលនេះ។ ដោយឡែកបើសិនជា Barcelona ដែលនៅសល់២ប្រកួតក្នុងដៃដែរនោះ ភ្លាត់ស្មើឬចាញ់ប្រកួតណាមួយ នោះឱកាសលើកពាន Real Madrid មានពេញតែម្ដង។

ត្បិតតែភាគរយមានច្រើនយ៉ាងនេះក្ដី ប៉ុន្តែសម្រាប់ក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Zidane នៅតែប្រុងខ្លួនលេងប្រយ័ត្នមែនទែន។ លោក Zidane បាននិយាយថាក្រុមរបស់លោកមិនទាន់ឈ្នះពានអ្វីនៅឡើយទេ ដូច្នេះមិនអាចអបអរឬនិយាយអ្វីច្រើនជាងការប្រឹងប្រែងសម្រាប់ប្រកួតបន្ទាប់ឡើយ។

សប្ដាហ៍នេះ ជាសប្ដាហ៍ចុងក្រោយនឹងសំខាន់បំផុត ដូច្នេះកីឡាករទាំងអស់ត្រូវប្រឹងលេងឱ្យខ្លាំងមែនទែន។ ជាក់ស្ដែង សូម្បីតែលោកផ្ទាល់ ក៏ប្រឹងបញ្ជាកូនក្រុមពេញ៩០នាទីដែរ ក្នុងការប្រកួតទល់ក្រុម Granada នៅយប់មិញនេះ៕