Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេះ​ស្មោះ​ហើយ!​ Ronaldo ​ហៅ​ Georgina ​ជា​ស្រី​ស្អាត​បំផុត​ និង​ចង់​រៀបការ​ជាមួយ

  • បោះពុម្ព

ខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសើរសង្សាររបស់ខ្លួន Georgina ថាជាស្រីស្អាតជាងគេនៅលើលោកនេះ ក្រោយពីឃើញនាងបង្ហោះវីដេអូស្លៀក Bikini និងរបៀបហាត់ប្រាណរបស់ខ្លួន។

Georgina ដែលជាសង្សារយូរឆ្នាំមកហើយរបស់ Ronaldo កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ជាមួយសម្រស់យ៉ាងស្រស់ស្អាត និងការបង្រៀនរបៀបហាត់យកគូថស្អាតរបស់នាង ធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ ក៏មាន Ronaldo ដែលជាសង្សារម្នាក់ផងដែរ ដែលតែងតែសរសើរនាង។ កីឡាករលេងឱ្យក្លឹប Juventus ខាងលើ បានហៅ Georgina ថាជាស្រីស្អាតជាងគេនៅលើលោកនេះ។

ដោយចាត់ទុកការបានរួមរស់ជាមួយនាងគឺជារឿងអស្ចារ្យ ជាងការរកបានគ្រាប់បាល់ល្អបំផុតក្នុងអាជីពបាល់ទាត់ទៅទៀត។ ខណៈដែលថ្ងៃអនាគត Ronaldo ចង់មានបំណងសម្រេចតាមចាស់ទុំ រៀបការជាមួយ Georgina ផងដែរ ព្រោះនាងជាកូនប្រសារដែលម្ដាយអតីតកីឡាករ Real Madrid រូបនេះ ពេញចិត្តយ៉ាងខ្លាំង៕