Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ឈ្មោះ​ធ្វើតេស្ត​ជម្រើស​ជាតិ U19 លើក​ទី១ សារ ទី មិន​ហ៊ាន​រំពឹង​ខ្ពស់​​​​ឡើយ

  • បោះពុម្ព

កីឡាករថ្មីក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា សារ ទី បានបង្ហើបឱ្យដឹងថាគេមិនហ៊ានរំពឹងខ្ពស់ ក្នុងការជាប់ក្នុងបញ្ជីឈ្មោះ២៣នាក់ចុងក្រោយ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្គោលជប៉ុន Koji Gyotoku ឡើយ។

ការណ៍មិនហ៊ានរំពឹងខ្ពស់ ព្រោះតែសារ ទី ទើបតែមានឈ្មោះធ្វើតេស្តជាលើកដំបូង ហើយណាមួយមានយុវជនល្អៗ និងមានទេពកោសល្យជាច្រើនៗ ជាហេតុពិបាកក្នុងការប្រកួតប្រជែង។

ទោះបីជាយ៉ាងណា អតីតកីឡាករសាលាបាល់ទាត់ជាតិបាទី បានអះអាងមិនបោះបង់ ដ្បិតនេះជាឱកាសមាស គេត្រូវបង្ហាញសមត្ថភាព និងជាឱកាសដែលគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។

កីឡាករមកពីខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា ៖«ខ្ញុំអត់ហ៊ានរំពឹងខ្ពស់ទេបងព្រោះខ្ញុំថ្មី ហើយណាមានកីឡាករល្អៗច្រើន អ៊ីចឹងទៅពិបាកប្រកួតប្រជែង តែខ្ញុំនឹងខំឱ្យអស់ពីលទ្ធភាព មិនចង់ឱ្យឱកាសមាសនេះកន្លងផុតទៅដោយងាយៗឡើយ»។

កាលលេងឱ្យសាលាបាល់ទាត់ជាតិបាទី ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មិនធ្លាប់មានឈ្មោះធ្វើតេស្តឬលេងជម្រើសជាតិឈុតយុវជនឡើយ។ ប៉ុន្តែបន្ទាប់មករួមរស់ជាមួយក្លឹបអគ្គិសនីកម្ពុជា នៅដើមឆ្នាំ២០២០មក គេបានលេងញឹកញយ ជាប់ជម្រើស១១នាក់ដំបូង ហើយថ្មីៗកន្លងទៅគេថែមទាំងស៊ុតបញ្ចូលទីក្លឹបណាហ្គាវើលដ៍១គ្រាប់ដំបូងឱ្យក្លឹបផងដែរ។

ការបង្ហាញខ្លួនច្រើននេះហើយ ទើបកីឡាករថ្មីនេះមានឱកាសជាប់ឈ្មោះធ្វើតេស្តជាមួយ U19 កម្ពុជា ក្រោមការដឹកនាំរបស់លោក Gyotoku ដើម្បីត្រៀមជម្រុះពានរង្វាន់ AFC U-19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន។

គួរបញ្ជាក់ថា សារ ទី និង សៀន សុភក្ត្រា ជាកីឡាករតែពីរនាក់គត់របស់ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីធ្វើតេស្ត របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ។ រហូតមកដល់ពេលនេះ ពួកគេធ្វើតេស្តបាន២លើកហើយ ចាប់តាំងពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២០៕