Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើ​កីឡាករ​ត្រូវ​លេង​ប៉ុន្មាន​ប្រកួត ទើប PL ប្រគល់​មេដាយ​កិត្តិយស?

  • បោះពុម្ព

ក្រុមគ្រងតំណែងជើងឯក Liverpool នឹងត្រូវបានប្រគល់មេដាយកិត្តិយស និងទទួលបានឱកាសលើកពាន Premier League នៅយប់ថ្ងៃពុធនេះ។

ហង្សក្រហមនឹងទទួលបានការផ្ដល់មេដាយចំនួន៤០ពី Premier League ទៅកាន់កីឡាករនិងបុគ្គលិករបស់ពួកគេ។ សម្រាប់កីឡាករទាំង២៣នាក់ដែលមានសិទ្ធិទទួលបានមេដាយ លុះត្រាតែពួកគេបានបង្ហាញខ្លួនចាប់ពី៥ប្រកួតឡើងទៅក្នុងលីគ។

ក្នុងចំណោមកីឡាករទាំងអស់ មានតែកីឡាករម្នាក់គត់គឺ Curtis Jones មិនទាន់លេងគ្រប់ចំនួនប្រកួតដែលអាចទទួលបានមេដាយ។ កីឡាករវ័យ១៩ឆ្នាំសញ្ជាតិអង់គ្លេសត្រូវការលេងតែ១ប្រកួតទៀតប៉ុណ្ណោះនឹងមានមុខបានមេដាយនឹងគេ ខណៈលីគសល់២ប្រកួតទៀត៕