Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Klopp ​សន្យា​ជាមួយ​អ្នក​គាំទ្រ ចាំ​ផឹក​ជុំ​គ្នា ពេល Covid-19 ​រលាយ​បាត់​

  • បោះពុម្ព

ក្រោយពីអបអរដោយគ្មានអ្នកគាំទ្រនៅយប់មិញនេះ លោក Klopp បានសន្យាជាមួយអ្នកគាំទ្រក្រុម Liverpool ទាំងអស់ថា នៅពេល Covid-19 រលាយបាត់ លោកនិងទៅជប់លៀងអបអរធំជាមួយអ្នកគាំទ្រម្ដងទៀតហើយ។

ក្រុមហង្សក្រហម Liverpool បានលើកពានរង្វាន់ Premier League ឡើងវិញនៅយប់មិញក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីខកខានរយៈពេល៣០ឆ្នាំមកហើយ។ តែអ្វីដែលគួរឱ្យសោកស្ដាយនោះ ពួកគេលើកពានដោយគ្មានវត្តមានរបស់អ្នកគាំទ្រចូលរួមនោះទេ ព្រោះរដ្ឋាភិបាលអង់គ្លេស មិនទាន់យល់ព្រមឱ្យមានអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាននៅឡើយ។

ដោយមានត្រឹមអ្នកគាំទ្រមួយចំនួនអបអរតាមដងផ្លូវប៉ុណ្ណោះ។ ដើម្បីជាការលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ លោក Klopp ក្នុងឱកាសលើកពាននោះ បានច្រៀងចម្រៀង 'You'll Never Walk Alone' ជាមួយកីឡាករផ្ញើទៅអ្នកគាំទ្រ។ ខណៈដែលលោកក៏បានសន្យាថានៅពេលមេរោគចង្រៃ Covid-19 រលាយបាត់ នោះនឹងមានកម្មវិធីលើកពានជុំគ្នាយ៉ាងធំមួយមិនខាន៕