Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ល្អ​កណ្ដាប់ដៃ​ ពេជ្រ​ ម្ទេសខ្មាំង​ យក​លុយ​ម៉ារ៉ាតុង​បាន​អត់​នៅ​ Town ​ថ្ងៃ​អាទិត្យ​

  • បោះពុម្ព

អ្នកប្រដាល់ល្អកណ្ដាប់ដៃ ពេជ្រ ម្ទេសខ្មាំង លេចមុខចេញប្រកួតវិញហើយសប្ដាហ៍នេះនៅឯសង្វៀន Town បន្ទាប់ពីរូបគេបាត់មុខមួយរយៈពេលក្រោយចាញ់សិស្សប្អូន អេ ណារ័ត្ន ដណ្ដើមខ្សែក្រវាត់ប្រាក់។

កីឡាករ ពេជ្រ ម្ទេសខ្មាំង បន្ទាប់ពីចាញ់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ដោយមិនអស់ចិត្ត ព្រោះគិតថា អេ ណារ័ត្ន វ៉ៃខុសបច្ចេកទេសផងនោះកាលពីខែឧសភា ២០២០ ហើយចៅក្រមសម្រេចឲ្យខ្លួនចាញ់ក៏បាត់មុខចាប់ពីពេលនោះមកដល់ឥលូវ។

ការបាត់មុខ ឬផ្អាកឡើងសង្វៀនមួយរយៈពេលនេះគឺគេមិនដឹងពីមូលហេតុអ្វីពិតប្រាកដនោះទេ។ យ៉ាងណាមិញថ្ងៃអាទិត្យ ទី២៦ ខែកក្កដា នេះកីឡាករល្អកណ្ដាប់ដៃ ឬជាជម្រើសជាតិប្រដាល់សកលរូបនេះបានវិលមកវិញហើយ ដោយត្រូវឡើងប្រកួតកម្មវិធីម៉ារ៉ាតុងដណ្ដើមប្រាក់លានជាមួយកីឡាករផ្សេងៗ៣រូបទៀត។

ចាំមើលទាំងអស់គ្នាថាប្រាក់ម៉ារ៉ាតុងនៅ Town សប្ដាហ៍នេះបានលើកីឡាកររូបណា? ការប្រកួតចាប់ផ្ដើមឡើងពីម៉ោង ៣រសៀលតទៅ៕