Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ដឹង​ហេតុផល ព្រៃវែង​យក​យុវជន​វិសាខាលេងពានសម្ដេច​​ច្រើន!

  • បោះពុម្ព

ក្រុមបាល់ទាត់ខេត្តព្រៃវែងក្នុងឆ្នាំនេះ បានយកយុវជនរបស់ក្លឹបវិសាខាច្រើនមកលេងពានរង្វាន់សម្ដេច ហ៊ុន សែន ហើយត្រង់ចំណុចនេះ ត្រូវបានមហាជនរិះគន់មិនសំចៃមាត់ ជាពិេសសបណ្ដាគ្រូបង្វឹកក្រុមប្រជែង។

ជុំវិញរឿងនេះគ្រូខេត្តព្រៃវែង Matthew Sinclair បានពន្យល់ថាដោយសារយុវជនរបស់ព្រៃវែង មានការប្រកួតពានក្នុងខេត្តច្រើន ហើយខ្លះរវល់នឹងការសិក្សា មិនសូវមានអារម្មណ៍ផ្ដោតលើការប្រកួត ទើបសម្រេចប្រើយុវជនរបស់ក្លឹបវិសាខា។

គ្រូបង្វឹកកម្រិត UEFA A-License បញ្ជាក់៖ «នេះជាមូលហេតុសំខាន់ ដែលយើងប្រើយុវជនរបស់វិសាខា ដើម្បីលេងក្នុងការប្រកួតដ៏សំខាន់ ក្នុងពានរង្វាន់ Hun Sen Cup នេះ។

អ៊ីចឹងហើយណាមួយ យើងចង់បង្ហាញពីគុណភាពរបស់យុវជនរបស់យើង...ដើម្បីឱ្យគាត់បង្ហាញខ្លួនក្នុងពានរង្វាន់នេះ ឱ្យឃើញថាពួកគាត់ជាយុវជនមែន ប៉ុន្តែពួកគាត់អាចធ្វើបាន អាចបង្ហាញសមត្ថភាពក្នុងការប្រកួតនេះបាន»។

បើតាមសម្ដីរបស់គ្រូ Matthew Sinclair ក្នុងសន្និសីទសារព័ត៌មាននៅពុហកីឡដ្ឋានជាតិរសៀលនេះ គឺក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន តទល់ក្រុមការពារតំណែងជើងឯកខេត្តត្បូងឃ្មុំ នៅពហុកីឡដ្ឋាននាថ្ងៃទី២៩ ខែកកដ្ដា ឆ្នាំ២០២០២ ស្អែកនេះ។

ចំណែកក្រុមរងជើងឯកឆ្នាំ២០១៩ ខេត្តសៀមរាប នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ខេត្តកែប ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤៕