Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Adam Lallana សម្រេច​ចិត្ត​​ផ្លាស់​ទៅ​ក្រុម​មួយ​នៅ Premier League

  • បោះពុម្ព

ក្លឹប Brighton បានបំពេញចុះកុងត្រាយកខ្សែបម្រើ Adam Lallan ពីក្លឹប Liverpool ដោយគ្មានតម្លៃខ្លួន។

Lallana ដែលអស់កុងត្រាជាមួយជើងឯក Premier League រដូវកាលនេះបានសម្រេចចិត្តចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Brighton។ កីឡាករសញ្ជាតិអង់គ្លេសវ័យ៣២ឆ្នាំបានបង្ហាញខ្លួន២២ប្រកួតឲ្យ Liverpool ក្នុងរដូវកាល២០១៩-២០ ប៉ុន្តែចាប់ផ្ដើមជាជម្រើសដំបូងក្នុងលីគបានតែ៣ប្រកួតប៉ុណ្ណោះ និងមិនបានលេងសោះចាប់តាំងបាល់ទាត់ចាប់ផ្ដើមម្ដងទៀត។

អ្នកចាត់ការរបស់ Brighton លោក Graham Potter.បាននិយាយថា Adam ពិតជារំភើបខ្លាំងណាស់សម្រាប់ការចុះកិច្ចសន្យាជាមួយពួកយើង។ បញ្ជាក់ថា Liverpool បានទិញយក Lallana ពីក្លឹប Southampton ក្នុងតម្លៃ២៥លានផោនកាលពីខែ កក្កដា ឆ្នាំ ២០១៤៕